សូរ៉ា 7 · ជូស 9

Al-A'raf · 7:128

قَالَ مُوسَىٰ لِقَوْمِهِ اسْتَعِينُوا بِاللَّهِ وَاصْبِرُوا ۖ إِنَّ الْأَرْضَ لِلَّهِ يُورِثُهَا مَنْ يَشَاءُ مِنْ عِبَادِهِ ۖ وَالْعَاقِبَةُ لِلْمُتَّقِينَ

មូសាបានពោលទៅកាន់ក្រុមរបស់គាត់ថាៈ ចូរពួកអ្នក បួងសួងសុំឱ្យអល់ឡោះជួយ ហើយចូរពួកអ្នកអត់ធ្មត់។ ពិតប្រាកដ ណាស់ ផែនដីនេះជាកម្មសិទិ្ធរបស់អល់ឡោះ ដោយទ្រង់នឹងផ្ដល់វា ឱ្យនរណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំរបស់ទ្រង់។ហើយលទ្ធ ផលដ៏ប្រសើរនេះ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។

តាហ្វសៀរ

ព្យាការីមូសាបាននិយាយផ្តែផ្តាំដល់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកបួងសួងសុំជំនួយពីអល់ឡោះជាម្ចាស់តែមួយគត់ដើម្បី(ឲ្យទ្រង់)ការពារពីពួកអ្នកគ្រោះថ្នាក់ និងនាំផលប្រយោជន៍ដល់ពួកអ្នក។ ហើយចូរពួកអ្នកអត់ធ្មត់ចំពោះការសាកល្បងដែលពួកអ្នកកំពុងតែជួបប្រទះនេះ។ ជាការពិតណាស់ ផែនដីនេះ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់ ហើយវាមិនមែនជាកម្មសិទ្ធិរបស់ហ្វៀរអោនឬអ្នកណាម្នាក់ រហូតដល់គេអាចប្រើអំណាចផ្តាច់ការនៅលើវា(តាមទំនើងចិត្តរបស់គេនោះ)នោះឡើយ។ ហើយអល់ឡោះជាម្ចាស់ទ្រង់នឹងផ្លាស់ប្តូរវារវាងមនុស្សលោកទាំងឡាយទៅតាមចេតនារបស់ទ្រង់។ ក៏ប៉ុន្តែ លទ្ធផលចុងក្រោយដែលល្អប្រសើរនៅលើផែនដីនោះ គឺសម្រាប់បណ្តាអ្នកមានជំនឿដែលពួកគេអនុវត្តតាមបទបញ្ជាម្ចាស់របស់ពួកគេ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតណាស់ វា(លទ្ធផលចុងក្រោយដែលល្អប្រសើរ)នោះហើយគឺសម្រាប់ពួកគេ ទោះបីជាពួកគេជួបប្រទះ ឬទទួលរងនូវគ្រោះ និងការសាកល្បងក៏ដោយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់