សូរ៉ា 7 · ជូស 9

Al-A'raf · 7:127

وَقَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ

ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។

តាហ្វសៀរ

ហើយពួកមេដឹកនាំនិងអ្នកដែលមានឋានៈសក្តិនៃក្រុមរបស់ហ្វៀរអោន ដែលជាពួកញុះញង់ហ្វៀនអោនឲ្យប្រឆាំងនឹងព្យាការីមូសានិងអ្នកដែលមានជំនឿជាមួយគាត់នោះ បាននិយាយទៅកាន់ហ្វៀរអោនថាៈ តើអ្នក(ឱហ្វៀរអោន)ទុកបណ្តោយឲ្យមូសា ហើយនិងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នក ព្រមទាំងអំពាវនាវទៅកាន់ការគោរពសក្ការៈចំពោះអល់ឡោះតែមួយគត់ឬ? ហ្វៀរអោនបានឆ្លើយតបថាៈ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសរបស់អម្បូរអ៊ីស្រាអែលទាំងអស់ ហើយយើងទុកជីវិតកូនស្រីរបស់ពួកគេដើម្បីទុកធ្វើជាអ្នកបម្រើ(ជាទាសករ)ពួកយើង។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលខ្លាំងពូកែ ជាអ្នកដែលមានអំណាចអាចគាបសង្កត់ បង្ខិតបង្ខំពួកគេបាន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់