សូរ៉ា 67 · ជូស 29

Al-Mulk · 67:30

قُلْ أَرَأَيْتُمْ إِنْ أَصْبَحَ مَاؤُكُمْ غَوْرًا فَمَنْ يَأْتِيكُمْ بِمَاءٍ مَعِينٍ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកបានរីងស្ងួត តើមានអ្នកណាអាច នាំប្រភពទឹកមកឱ្យពួកអ្នកវិញ?

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកនៅលើផែនដីនេះត្រូវបានរីងស្ងួតអស់ដោយពួកអ្នកមិនអាចស្វែងរកវាបាននោះ តើមានអ្នកណាដែលអាចនាំប្រភពទឹកមកឱ្យពួកអ្នកវិញនោះ? គឺគ្មាននរណាម្នាក់អាចនាំវាមកវិញបានក្រៅពីអល់ឡោះជាម្ចាស់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់