សូរ៉ា 67 · ជូស 29
Al-Mulk · 67:29
قُلْ هُوَ الرَّحْمَٰنُ آمَنَّا بِهِ وَعَلَيْهِ تَوَكَّلْنَا ۖ فَسَتَعْلَمُونَ مَنْ هُوَ فِي ضَلَالٍ مُبِينٍ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលពួកយើងមានជំនឿលើទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ ដែលពួកយើងប្រគល់ការទុកចិត្ដ។ ហើយពួកអ្នកនឹងដឹងថា តើអ្នក ណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ?
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ទ្រង់ជាម្ចាស់មហាសប្បុរសដែលអំពាវនាវពួកអ្នកទៅកាន់ការគោរពសក្ការៈចំពោះទ្រង់តែមួយគត់។ ពួកយើងមានជំនឿចំពោះទ្រង់ ហើយចំពោះទ្រង់តែមួយគត់ដែលពួកយើងប្រគល់ការទុកចិត្ដនូវរាល់កិច្ចការទាំងឡាយរបស់ពួកយើង។ ហើយពួកអ្នកនឹងដឹងថា តើអ្នកណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់ និងអ្នកណាដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវនោះ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល