សូរ៉ា 67 · ជូស 29
Al-Mulk · 67:24
قُلْ هُوَ الَّذِي ذَرَأَكُمْ فِي الْأَرْضِ وَإِلَيْهِ تُحْشَرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក(ឱ្យមានជីវិត)នៅលើផែនដី និងបានធ្វើឲ្យពួកអ្នករីកសុសសាយពាសពេញផែនដី ពុំមែនរូបបដិមារបស់ពួកអ្នកដែលមិនបានបង្កើតអ្វីសោះនោះទេ។ ហើយនៅថ្ងៃបរលោក ពួកអ្នកនឹងត្រូវប្រមូលផ្ដុំទៅកាន់ទ្រង់តែមួយគត់ដើម្បីជំនុំជម្រះ និងទទួលការតបស្នង មិនមែនវិលត្រឡប់ទៅកាន់រូបបដិមារបស់ពួកអ្នកនោះឡើយ។ ហេតុនេះ ចូរពួកអ្នកកោតខ្លាចទ្រង់ និងគោរពសក្ការៈចំពោះទ្រង់តែមួយគត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល