សូរ៉ា 67 · ជូស 29
Al-Mulk · 67:23
قُلْ هُوَ الَّذِي أَنْشَأَكُمْ وَجَعَلَ لَكُمُ السَّمْعَ وَالْأَبْصَارَ وَالْأَفْئِدَةَ ۖ قَلِيلًا مَا تَشْكُرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរ-គុណគឺតិចតួចបំផុត។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនដែលជាពួកបដិសេធទាំងនោះថាៈ អល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នក ហើយទ្រង់បានបង្កើតត្រចៀកដើម្បីឱ្យពួកអ្នកស្ដាប់ឮ បង្កើតភ្នែកដើម្បីឲ្យពួកអ្នកមើលឃើញ និងមានដួងចិត្តដែលចេះគិតពិចារណា។ អ្វីដែលពួកអ្នកថ្លែងអំណរគុណចំពោះឧបការគុណដែលទ្រង់បានប្រទានឱ្យពួកអ្នកនោះ គឺតិចតួចបំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល