សូរ៉ា 67 · ជូស 29

Al-Mulk · 67:19

أَوَلَمْ يَرَوْا إِلَى الطَّيْرِ فَوْقَهُمْ صَافَّاتٍ وَيَقْبِضْنَ ۚ مَا يُمْسِكُهُنَّ إِلَّا الرَّحْمَٰنُ ۚ إِنَّهُ بِكُلِّ شَيْءٍ بَصِيرٌ

តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។

តាហ្វសៀរ

តើពួកដែលបដិសេធទាំងនោះមិនបានសម្លឹងមើលទៅកាន់សត្វបក្សីដែលហើរត្រដាងស្លាប និងក្តោបស្លាបរបស់វានៅពីលើពួកគេទេឬ? គ្មានអ្នកណាម្នាក់ដែលអាចទ្រពួកវាមិនឱ្យធ្លាក់មកលើដី ក្រៅពីអល់ឡោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់