សូរ៉ា 67 · ជូស 29

Al-Mulk · 67:18

وَلَقَدْ كَذَّبَ الَّذِينَ مِنْ قَبْلِهِمْ فَكَيْفَ كَانَ نَكِيرِ

ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច?

តាហ្វសៀរ

ហើយជាការពិតណាស់ ប្រជាជាតិជាច្រើនមុនពួកមុស្ហរីគីនទាំងនោះ ក៏ធ្លាប់បានបដិសេធ(នឹងអ្នកនាំសារទាំងឡាយរបស់ពួកគេ)ដែរ។ ពេលនោះ អល់ឡោះជាម្ចាស់ក៏បានបញ្ចុះទណ្ឌកម្មទៅលើពួកគេនៅពេលដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនិងបដិសេធនោះ។ ដូចនេះ តើទណ្ឌកម្មរបស់យើងទៅលើពួកគេនោះយ៉ាងដូចម្តេច? ពិតណាស់ទណ្ឌកម្មនោះ គឺខ្លាំងក្លាបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់