សូរ៉ា 67 · ជូស 29
Al-Mulk · 67:14
أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ
តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។
តាហ្វសៀរ
ម្ចាស់ដែលបានបង្កើតម៉ាខ្លូកទាំងឡាយនោះ មិនបានដឹងពីប្រការអាថ៌កំបាំងទេឬ? ហើយតើមានអ្វីដែលលាក់បាំងជាងប្រការអាថ៌កំបាំងទៀតនោះ? ហើយទ្រង់មហាទន់ភ្លន់បំផុតចំពោះខ្ញុំបម្រើរបស់ទ្រង់ មហាដឹងបំផុតចំពោះកិច្ចការទាំងឡាយរបស់ពួកគេ។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល