សូរ៉ា 67 · ជូស 29
Al-Mulk · 67:13
وَأَسِرُّوا قَوْلَكُمْ أَوِ اجْهَرُوا بِهِ ۖ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។
តាហ្វសៀរ
ហើយទោះបីជាពួកអ្នក(ឱមនុស្សលោក)លាក់បាំងសម្ដីរបស់ពួកអ្នក ឬបើកចំហវាក៏ដោយ ក៏អល់ឡោះដឹងអំពីវាដែរ។ ពិតណាស់ ទ្រង់មហាដឹងនូវអ្វីដែលមាននៅក្នុងដួងចិត្តនៃខ្ញុំបម្រើរបស់ទ្រង់ ដោយគ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងនឹងទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល