សូរ៉ា 65 · ជូស 28
At-Talaq · 65:7
لِيُنْفِقْ ذُو سَعَةٍ مِنْ سَعَتِهِ ۖ وَمَنْ قُدِرَ عَلَيْهِ رِزْقُهُ فَلْيُنْفِقْ مِمَّا آتَاهُ اللَّهُ ۚ لَا يُكَلِّفُ اللَّهُ نَفْسًا إِلَّا مَا آتَاهَا ۚ سَيَجْعَلُ اللَّهُ بَعْدَ عُسْرٍ يُسْرًا
អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេបរិច្ចាគឱ្យបាន សមរម្យអំពីទ្រព្យសម្បត្ដិរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេបរិច្ចាគទៅតាមអ្វីដែលអល់ឡោះ បានផ្ដល់ឱ្យគេ។ អល់ឡោះពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពី អ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ អល់ឡោះនឹងផ្ដល់ឱ្យមានភាព ងាយស្រួលវិញបន្ទាប់ពីមានភាពលំបាក។
តាហ្វសៀរ
អ្នកដែលមានទ្រព្យសម្បត្ដិច្រើន ចូរឱ្យគេផ្គត់ផ្គង់ឱ្យបានសមរម្យអំពីទ្រព្យសម្បត្ដិរបស់ខ្លួនទៅចំពោះភរិយាដែលខ្លួនបានលែងលះ និងកូនៗរបស់គេ។ រីឯអ្នកណាដែលទ្រព្យសម្បត្ដិរបស់គេមានកំណត់ ចូរឱ្យគេផ្គត់ផ្គង់ទៅតាមអ្វីដែលអល់ឡោះបានផ្ដល់ឱ្យគេ(ទៅតាមលទ្ធភាពរបស់គេ)ចុះ។ អល់ឡោះទ្រង់ពុំដាក់បន្ទុកលើបុគ្គលណាម្នាក់ក្រៅពីអ្វីដែលទ្រង់បានផ្ដល់ឱ្យគេឡើយ។ ដូចនេះ ទ្រង់ពុំដាក់បន្ទុកធ្ងន់ធ្ងរ(ដល់គេ)លើសពីសមត្ថភាពរបស់គេឡើយ។ ហើយអល់ឡោះនឹងធ្វើឱ្យមានភាពងាយស្រួល និងភាពមានបានវិញ បន្ទាប់ពីមានភាពលំបាក និងតានតឹង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល