សូរ៉ា 65 · ជូស 28
At-Talaq · 65:6
أَسْكِنُوهُنَّ مِنْ حَيْثُ سَكَنْتُمْ مِنْ وُجْدِكُمْ وَلَا تُضَارُّوهُنَّ لِتُضَيِّقُوا عَلَيْهِنَّ ۚ وَإِنْ كُنَّ أُولَاتِ حَمْلٍ فَأَنْفِقُوا عَلَيْهِنَّ حَتَّىٰ يَضَعْنَ حَمْلَهُنَّ ۚ فَإِنْ أَرْضَعْنَ لَكُمْ فَآتُوهُنَّ أُجُورَهُنَّ ۖ وَأْتَمِرُوا بَيْنَكُمْ بِمَعْرُوفٍ ۖ وَإِنْ تَعَاسَرْتُمْ فَسَتُرْضِعُ لَهُ أُخْرَىٰ
ចូរពួកអ្នកផ្ដល់កន្លែងឱ្យពួកនាង(ភរិយាដែលលែងលះមិន ទាន់ដាច់ស្រឡះ)នៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាព របស់ពួកអ្នក។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាង ជាហេតុធ្វើឱ្យពួកនាងមានការចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើពួកនាងមានគភ៌ ចូរពួកអ្នកបរិច្ចាគឱ្យពួកនាងរហូត ទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូន ឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលរបស់ពួកនាង ហើយ ចូរប្រឹក្សាគ្នារវាងពួកអ្នក(ស្វាមីនិងភរិយា)ក្នុងវិធីមួយដ៏សមរម្យ។ ប្រសិនបើអ្នកទាំងពីរមិនឯកភាពគ្នា ចូរអ្នក(ឪពុក)រកអ្នកបំបៅ ផេ្សងទៀតមកជំនួស។
តាហ្វសៀរ
ចូរពួកអ្នក(ឱស្វាមីទាំងឡាយ)ផ្ដល់កន្លែងស្នាក់នៅឱ្យពួកនាងនៅទីកន្លែងណាដែលពួកអ្នករស់នៅតាមលទ្ធភាពរបស់ពួកអ្នក។ អល់ឡោះទ្រង់មិនដាក់កាតព្វកិច្ចអ្វីផ្សេងលើពួកអ្នកក្រៅពីនេះឡើយ។ ហើយចូរពួកអ្នកកុំបង្កភាពគ្រោះថ្នាក់ដល់ពួកនាងចំពោះការផ្គត់ផ្គង់ និងការផ្តល់ទីកន្លែងស្នាក់នៅដល់ពួកនាង និងផ្សេងៗទៀត ដែលជាហេតុធ្វើឱ្យពួកនាងមានភាពចង្អៀតចិត្ដក្នុងការរស់នៅឱ្យសោះ។ ហើយប្រសិនបើភរិយាដែលពួកអ្នកលែងលះនោះមានគភ៌ ចូរពួកអ្នកបរិច្ចាគ(ផ្គត់ផ្គង់)ឱ្យពួកនាង រហូតទាល់តែពួកនាងសម្រាលកូនរួច។ ហើយប្រសិនបើពួកនាងបំបៅកូនឱ្យពួកអ្នក ចូរពួកអ្នកផ្ដល់ឱ្យពួកនាងនូវថ្លៃឈ្នួលនៃការបំបៅដល់ពួកនាង ហើយចូរប្រឹក្សាគ្នារវាងពួកអ្នកអំពីកម្រៃឈ្នួល(នៃការបំបៅកូន)ដោយសមរម្យ។ តែប្រសិនបើប្តីកំណាញ់មិនយល់ព្រមតាមតម្លៃឈ្នួលដែលប្រពន្ធចង់បាន ហើយនាងក៏មិនឯកភាពដែរ លុះត្រាតែតាមតម្លៃដែលនាងចង់បាននោះ ចូរឱ្យឪពុកជួលអ្នកបំបៅផេ្សងទៀតមកបំបៅកូនរបស់គេចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល