សូរ៉ា 61 · ជូស 28

As-Saff · 61:6

وَإِذْ قَالَ عِيسَى ابْنُ مَرْيَمَ يَا بَنِي إِسْرَائِيلَ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ مُصَدِّقًا لِمَا بَيْنَ يَدَيَّ مِنَ التَّوْرَاةِ وَمُبَشِّرًا بِرَسُولٍ يَأْتِي مِنْ بَعْدِي اسْمُهُ أَحْمَدُ ۖ فَلَمَّا جَاءَهُمْ بِالْبَيِّنَاتِ قَالُوا هَٰذَا سِحْرٌ مُبِينٌ

ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីសាកូនម៉ារយ៉ាំ បានពោល ថាៈ ឱអំបូរអ៊ីស្រាអែល. ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ អល់ឡោះមកកាន់ពួកអ្នក ដោយបញ្ជាក់អំពីអ្វីៗដែលមានមុនខ្ញុំនៅ ក្នុងគម្ពីរតាវរ៉ត និងផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារ ម្នាក់ដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេមានឈ្មោះថា អះម៉ាត់ (មូហាំម៉ាត់)។ ប៉ុន្ដែនៅពេលដែលគាត់បានមកដល់ពួកគេជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើននោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់)នៅពេលដែលព្យាការីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ បានពោលថាៈ ឱអម្បូរអ៊ីស្រាអែល! ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់អល់ឡោះដែលទ្រង់បានតែងតាំងខ្ញុំមកកាន់ពួកអ្នក ដើម្បីបញ្ជាក់នូវអ្វីដែលទ្រង់បានបញ្ចុះមកមុនខ្ញុំនៃគម្ពីរតាវរ៉ត។ ដូចនេះ ខ្ញុំពុំមែនជាអ្នកនាំសារដែលថ្មី ដែលគ្មានពីមុនមកនោះទេ។ ហើយក៏ដើម្បីផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារម្នាក់ទៀតដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេនោះមានឈ្មោះថា អះម៉ាត់ (ពោលគឺព្យាការីមូហាំម៉ាត់)។ ក៏ប៉ុន្ដែ នៅពេលដែលព្យាការីអ៊ីសាបានមកដល់ពួកគេដោយនាំមកជាមួយនឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើនដែលបញ្ជាក់ពីសច្ចភាពរបស់គាត់នោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។ ដូចនេះ ពួកយើងមិនគោរពតាមគេជាដាច់ខាត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់