សូរ៉ា 61 · ជូស 28
As-Saff · 61:5
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ لِمَ تُؤْذُونَنِي وَقَدْ تَعْلَمُونَ أَنِّي رَسُولُ اللَّهِ إِلَيْكُمْ ۖ فَلَمَّا زَاغُوا أَزَاغَ اللَّهُ قُلُوبَهُمْ ۚ وَاللَّهُ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
ហើយ(ចូរចងចាំ)នៅពេលដែលមូសានិយាយទៅកាន់ក្រុម របស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាពួកអ្នកធ្វើបាបខ្ញុំ ខណៈ ដែលពួកអ្នកដឹងច្បាស់ថា ខ្ញុំពិតជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ(ពីមាគ៌ា អល់ឡោះ) អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ (ពីមាគ៌ាអល់ឡោះ)ទៅទៀត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់ទ្រង់ឡើយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ចងចាំ ខណៈដែលព្យាការីមូសាបាននិយាយទៅកាន់ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ! ហេតុអ្វីបានជាពួកអ្នកធ្វើទុក្ខបុកម្នេញមកចំពោះខ្ញុំ ដោយការប្រឆាំងនឹងបញ្ជារបស់ខ្ញុំ ខណៈដែលពួកអ្នកដឹងច្បាស់ថា ជាការពិតណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ និងបែរចេញពីការពិតដែលគាត់(ព្យាការីមូសា)បាននាំមកកាន់ពួកគេនោះ អល់ឡោះជាម្ចាស់ក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយពីការពិត និងការប្រតិបត្តិតាម។ ហើយអល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញការពិតចំពោះក្រុមដែលចាកចេញពីការគោរពប្រតិបត្តិចំពោះទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល