សូរ៉ា 60 · ជូស 28
Al-Mumtahanah · 60:12
يَا أَيُّهَا النَّبِيُّ إِذَا جَاءَكَ الْمُؤْمِنَاتُ يُبَايِعْنَكَ عَلَىٰ أَنْ لَا يُشْرِكْنَ بِاللَّهِ شَيْئًا وَلَا يَسْرِقْنَ وَلَا يَزْنِينَ وَلَا يَقْتُلْنَ أَوْلَادَهُنَّ وَلَا يَأْتِينَ بِبُهْتَانٍ يَفْتَرِينَهُ بَيْنَ أَيْدِيهِنَّ وَأَرْجُلِهِنَّ وَلَا يَعْصِينَكَ فِي مَعْرُوفٍ ۙ فَبَايِعْهُنَّ وَاسْتَغْفِرْ لَهُنَّ اللَّهَ ۖ إِنَّ اللَّهَ غَفُورٌ رَحِيمٌ
ឱណាពី(មូហាំម៉ាត់). ប្រសិនបើបណ្ដាស្ដ្រីដែលមាន ជំនឿធ្វើដំណើរមកកាន់អ្នក ដោយពួកនាងបានបេ្ដជ្ញាចិត្ដជាមួយអ្នក ថា ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះឡើយ ហើយពួកនាងមិន លួចនិងមិនធ្វើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាង ហើយ និងមិនប្រឌិតរឿងដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះ ព្រមទាំងពួកនាងមិន ជំទាស់នឹងអ្នកនូវរាល់ប្រការដែលល្អនោះ ចូរអ្នកទទួលយកនូវការ បេ្ដជ្ញាចិត្ដរបស់ពួកនាងចុះ ហើយចូរអ្នកសុំពីអល់ឡោះឱ្យអភ័យ ទោសដល់ពួកនាង។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ឱព្យាការីមូហាំម៉ាត់! នៅពេលដែលបណ្ដាស្ដ្រីដែលមានជំនឿបានមកកាន់អ្នក ដោយពួកនាងធ្វើការសច្ចាប្រណិធានជាមួយអ្នក(ដូចអ្វីដែលបានកើតឡើងក្នុងពេលរំដោះទីក្រុងម៉ាក្កះ)ថាៈ ពួកនាងនឹងមិនធ្វើស្ហ៊ីរិកនឹងអល់ឡោះនូវអ្វីមួយជាដាច់ខាត ហើយពួកនាងនឹងមិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា និងមិនសម្លាប់កូនចៅរបស់ពួកនាងដូចជាទង្វើរបស់ស្រ្តីទាំងឡាយនៅសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) ហើយនិងមិនក្លែងបន្លំកូនអ្នកដទៃថាកូនប្តីរបស់ខ្លួន ព្រមទាំងពួកនាងមិនប្រព្រឹត្តល្មើសនឹងអ្នកចំពោះប្រការល្អទាំងឡាយ ក្នុងនោះ ដូចជាការហាមឃាត់មិនឲ្យយំទួញសោករៀបរាប់ ហែកសម្លៀកបំពាក់ បោចសក់ និងហែកហោប៉ៅ(នៅពេលជួបគ្រោះ)ជាដើមនោះ ចូរអ្នកទទួលយកនូវការធ្វើសច្ចាប្រណិធានរបស់ពួកនាងចុះ។ហើយចូរអ្នកសុំការអភ័យទោសពីអល់ឡោះឱ្យពួកនាងចំពោះបាបកម្មទាំងឡាយរបស់ពួកនាងចុះ បន្ទាប់ពីពួកនាងបានសច្ចាប្រណិធាននឹងអ្នករួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោសបំផុតចំពោះជនណាដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល