សូរ៉ា 60 · ជូស 28
Al-Mumtahanah · 60:11
وَإِنْ فَاتَكُمْ شَيْءٌ مِنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُمْ مِثْلَ مَا أَنْفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنْتُمْ بِهِ مُؤْمِنُونَ
ហើយប្រសិនបើអ្វីមួយ(ខាន់ស្លា)អំពីភរិយារបស់ពួកអ្នក ដែលវិលត្រឡប់ទៅរកភាពគ្មានជំនឿបានបាត់បង់ពីពួកអ្នក(មិន ផ្ដល់ឱ្យពួកអ្នកវិញ) ក្រោយមកពួកអ្នកបានច្បាំងឈ្នះ(និងទទួល បានជ័យភណ្ឌពីពួកគ្មានជំនឿ)នោះ គឺពួកអ្នកត្រូវតែផ្ដល់(នូវជ័យភណ្ឌនោះ)ឱ្យបណ្ដាអ្នកដែលភរិយារបស់ពួកគេទៅរកភាពគ្មាន ជំនឿវិញស្មើនឹងអ្វីដែលពួកគេបានចំណាយ។ ហើយចូរពួកអ្នកកោត ខ្លាចអល់ឡោះក្នុងនាមពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់។
តាហ្វសៀរ
ប្រសិនបើភរិយារបស់ពួកអ្នកមួយចំនួនបានបោះបង់សាសនាឥស្លាមត្រលប់ទៅរកភាពគ្មានជំនឿវិញ ហើយពួកអ្នកសុំយកមកវិញនូវខាន់ស្លារបស់ពួកនាងពីពួកគ្មានជំនឿ តែពួកគេមិនព្រមផ្ដល់វា(ឱ្យពួកអ្នក)ទេនោះ ដូច្នេះ ទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបានពីពួកគ្មានជំនឿនោះ គឺពួកអ្នកត្រូវផ្ដល់(នូវទ្រព្យជ័យភណ្ឌដែលពួកអ្នករឹបអូសបាននោះ)ឱ្យទៅស្វាមីរបស់អ្នកដែលភរិយាពួកគេវិលទៅរកភាពគ្មានជំនឿ(ចេញពីសាសនាឥស្លាម)វិញ ស្មើនឹងអ្វីដែលពួកគេបានចំណាយទៅលើខាន់ស្លារបស់ពួកនាង។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដែលពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់ ដោយអនុវត្តន៍តាមនូវបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឱ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល