សូរ៉ា 60 · ជូស 28
Al-Mumtahanah · 60:1
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَتَّخِذُوا عَدُوِّي وَعَدُوَّكُمْ أَوْلِيَاءَ تُلْقُونَ إِلَيْهِمْ بِالْمَوَدَّةِ وَقَدْ كَفَرُوا بِمَا جَاءَكُمْ مِنَ الْحَقِّ يُخْرِجُونَ الرَّسُولَ وَإِيَّاكُمْ ۙ أَنْ تُؤْمِنُوا بِاللَّهِ رَبِّكُمْ إِنْ كُنْتُمْ خَرَجْتُمْ جِهَادًا فِي سَبِيلِي وَابْتِغَاءَ مَرْضَاتِي ۚ تُسِرُّونَ إِلَيْهِمْ بِالْمَوَدَّةِ وَأَنَا أَعْلَمُ بِمَا أَخْفَيْتُمْ وَمَا أَعْلَنْتُمْ ۚ وَمَنْ يَفْعَلْهُ مِنْكُمْ فَقَدْ ضَلَّ سَوَاءَ السَّبِيلِ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំយកសត្រូវរបស់ យើងនិងសត្រូវរបស់ពួកអ្នកធ្វើជាមិត្ដ ដោយពួកអ្នកបង្ហាញនូវ សេចក្ដីស្រឡាញ់ដល់ពួកគេឱ្យសោះ ព្រោះពួកគេពិតជាបានប្រឆាំង នឹងអ្វីដែលបានមកដល់ពួកអ្នកអំពីការពិត។ ពួកគេបណេ្ដញអ្នក នាំសារ និងពួកអ្នកចេញ(ពីម៉ាក្កះ)ដោយសារតែពួកអ្នកមានជំនឿ លើអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ប្រសិនបើពួកអ្នកចាក ចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង ដោយស្វែងរកការយល់ព្រម របស់យើងនោះ (ចូរពួកអ្នកកុំយកពួកសត្រូវធ្វើជាមិត្ដឱ្យសោះ) ដោយពួកអ្នកប្រាប់រឿងសម្ងាត់ដល់ពួកគេដោយសេចក្ដីស្រឡាញ់ ឱ្យសោះ ព្រោះយើងដឹងនូវអ្វីដែលពួកអ្នកបានលាក់បាំង និងអ្វីដែល ពួកអ្នកបានលាតត្រដាង។ អ្នកណាហើយក្នុងចំណោមពួកអ្នកធ្វើ ដូចេ្នះ គេពិតជាវងេ្វងចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវប្រការទាំងឡាយដែលទ្រង់បានដាក់បញ្ញត្តិច្បាប់ទៅលើពួកគេ! ចូរពួកអ្នកកុំយកសត្រូវរបស់យើងនិងសត្រូវរបស់ពួកអ្នក ធ្វើជាអ្នកគាំពារ ដោយពួកអ្នកគាំពារពួកគេ និងស្រឡាញ់ទៅចំពោះពួកគេឲ្យសោះ ខណៈដែលពួកគេប្រឆាំងនឹងសាសនាដែលអ្នកនាំសាររបស់ពួកអ្នក(ព្យាការីមូហាំម៉ាត់)បាននាំមក ។ ពួកគេបានបណ្តេញអ្នកនាំសារ(មូហាំម៉ាត់)ចេញពីលំនៅដ្ឋានរបស់គាត់ ហើយក៏ដូចគ្នានោះដែរ ពួកគេបានបណ្តេញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នកឯទីក្រុងម៉ាក្កះ ដោយពួកគេមិនខ្វល់ថា ពួកអ្នកគឺជាសាច់ញាតិ ឬជាសាច់សាលោហិត(របស់ពួកគេ)នោះឡើយ។ ពួកគេបណ្តេញពួកអ្នកចេញបែបនេះ គឺគ្មានមូលហេតុអ្វីក្រៅពីដោយសារតែពួកអ្នកមានជំនឿចំពោះអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកនោះឡើយ។ ចូរពួកអ្នកកុំធ្វើដូច្នោះ(យកពួកគេធ្វើជាគាំពារ និងស្រឡាញ់ទៅចំពោះពួកគេ) ដោយពួកអ្នកយកដំណឹងសម្ងាត់របស់អ្នកមូស្លីមទៅប្រាប់ពួកគេដោយសារតែកាស្រឡាញ់(របស់ពួកអ្នក)ចំពោះពួកគេឲ្យសោះ ប្រសិនបើពួកអ្នកចាកចេញដើម្បីតស៊ូក្នុងមាគ៌ារបស់យើង និងស្វែងរកការពេញចិត្តពីយើងនោះ។ ហើយពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលអ្នករាល់គ្នាកំពុងធ្វើដោយលាក់បាំង និងបើកចំហចំពោះរឿងនេះ។ គ្មានអ្វីមួយអំពីរឿងនោះ ឬរឿងអ្វីផ្សេងទៀតក្រៅពីនេះអាចលាក់បាំងនឹងយើងបានឡើយ។ ជនណាហើយដែលបានគាំពារ និងស្រឡាញ់ទៅចំពោះពួកដែលប្រឆាំងនោះ ពិតប្រាកដណាស់ គឺរូបគេបានដើរចេញពីមាគ៌ាកណ្តាល ហើយវង្វេងចេញអំពីការពិត និងង្វេងចេញពីមាគ៌ាដែលត្រឹមត្រូវហើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល