សូរ៉ា 59 · ជូស 28
Al-Hashr · 59:24
هُوَ اللَّهُ الْخَالِقُ الْبَارِئُ الْمُصَوِّرُ ۖ لَهُ الْأَسْمَاءُ الْحُسْنَىٰ ۚ يُسَبِّحُ لَهُ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۖ وَهُوَ الْعَزِيزُ الْحَكِيمُ
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតជាអ្នកធ្វើឱ្យមានរូបរាង។ ទ្រង់មាននាមជាច្រើនដ៏ល្អប្រពៃ។ អ្វីៗនៅលើមេឃ ជាច្រើនជាន់ និងផែនដីលើកតម្កើងទ្រង់។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
ទ្រង់គឺអល់ឡោះជាម្ចាស់ដែលជាអ្នកបង្កើតរាល់អ្វីៗទាំងអស់។ ទ្រង់ជាអ្នកធ្វើឲ្យអ្វីៗទាំងអស់មានវត្តមាន។ ទ្រង់ជាអ្នកផ្តល់រូបរាងដល់ម៉ាខ្លូកទាំងអស់ស្របទៅតាមអ្វីដែលទ្រង់មានចេតនា។ ទ្រង់មានព្រះនាមជាច្រើនដ៏ល្អប្រពៃ ដែលផ្ទុកទៅដោលក្ខណៈសម្បត្តិ(ស៊ីហ្វាត)របស់ទ្រង់ដ៏មហាខ្ពង់ខ្ពស់។ អ្វីៗដែលនៅលើមេឃជាច្រើនជាន់និងផែនដី លើកតម្កើងទ្រង់ពីរាល់ភាពខ្វះខាតទាំងឡាយ។ ទ្រង់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចយកឈ្នះទ្រង់បានឡើយ ហើយទ្រង់មហាគតិបណ្ឌិតនៅក្នុងការបង្កើត ការដាក់បញ្ញត្តិច្បាប់ និងការកំណត់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល