សូរ៉ា 6 · ជូស 7

Al-An'am · 6:84

وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِنْ قَبْلُ ۖ وَمِنْ ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ

យើងបានប្រទានអ៊ីស្ហាក(ជាកូន)និងយ៉ាក់កូប(ជាចៅ) ដល់គេ(អ៊ីព្រហ៊ីម)។ យើងបានចង្អុលបង្ហាញពួកគេទាំងពីរ(នូវ មាគ៌ាដ៏ត្រឹមត្រូវ)។ ហើយនួហយើងក៏បានចង្អុលបង្ហាញពីមុន (ពួកគេ)ផងដែរ ព្រមទាំងកូនចៅរបស់គេ(នួហ)ដូចជា ដាវូដ ស៊ូឡៃម៉ាន អៃយ៉ូប យូសុហ្វ មូសា និងហារូន។ ដូចេ្នះដែរ យើង ប្រទានឱ្យបណ្ដាអ្នកដែលសាងអំពើល្អ។

តាហ្វសៀរ

ហើយយើងបានប្រទានកូនប្រុសម្នាក់ឈ្មោះអ៊ីស្ហាក និងចៅប្រុសម្នាក់ឈ្មោះយ៉ាក់កូបទៅឱ្យព្យាការីអ៊ីព្រហ៊ីម។ ម្នាក់ៗក្នុងចំណោមអ្នកទាំងពីរ យើងបានចង្អុលបង្ហាញនូវមាគ៌ាដ៏ត្រឹមត្រូវដល់ពួកគេ។ ហើយព្យាការីនួហ យើងក៏បានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់គាត់ដែរកាលពីមុនពួកគេ។ ហើយយើងបានចង្អុលបង្ហាញមាគ៌ាដែលត្រឹមត្រូវដល់ពូជអម្បូររបស់ព្យាការីនួហផងដែរ ដែលពួកគេទាំងនោះមានដូចជា ព្យាការីហ្ទាវូទ និងកូនប្រុសរបស់គាត់ គឺព្យាការីសូឡៃម៉ាន ព្យាការីអៃយ៉ូប ព្យាការីយូសុហ្វ ព្យាការីមូសា និងព្យាការីហារូនដែលជាបងប្រុសរបស់ព្យាការីមូសា។ ដូចដែលការតបស្នងដែលយើងបានតបស្នងចំពោះបណ្តាព្យាការីទាំងឡាយទៅលើអំពើល្អរបស់ពួកគេ(ដែលពួកគេបានសាង)នេះដែរ គឺយើងនឹងតបស្នងចំពោះបណ្តាអ្នកធ្វើអំពើល្អចំពោះទង្វើល្អរបស់ពួកគេដូចគ្នាដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់