សូរ៉ា 6 · ជូស 7
Al-An'am · 6:83
وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ ۚ نَرْفَعُ دَرَجَاتٍ مَنْ نَشَاءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
នោះគឺជាភស្ដុតាងរបស់យើងដែលយើងបានផ្ដល់វាឱ្យ អ៊ីព្រហ៊ីម(សម្រាប់ធ្វើជាភស្ដុតាង)ទៅលើក្រុមរបស់គេ។ យើង នឹងលើកឋានៈជាច្រើនចំពោះអ្នកណាដែលយើងមានចេតនា។ ពិត ប្រាកដណាស់ ម្ចាស់របស់អ្នកមហាគតិបណ្ឌិត មហាដឹង។
តាហ្វសៀរ
ហើយភស្ដុតាងនោះ ពោលគឺបន្ទូលរបស់ទ្រង់ថាៈ “តើក្រុមណាមួយក្នុងចំណោមក្រុមទាំងពីរនេះ គឺក្រុមដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយ និងក្រុមដែលធ្វើស្ហ៊ីរិក(គោរពព្រះច្រើន) ដែលសាកសមនឹងទទួលបាននូវសុវត្ថិភាព និងសន្តិភាពជាង?” ដែលព្យាការីអ៊ីព្រហ៊ីមបានយកឈ្នះក្រុមរបស់គាត់តាមរយៈភស្តុតាងនេះ រហូតដល់អាចផ្តួលអំណះអំណាងរបស់ពួកគេបាននោះ វាគឺជាភស្តុតាងរបស់យើង ដែលយើងបានផ្តល់វាដល់ព្យាការីអ៊ីព្រហ៊ីមដើម្បីតទល់ជាមួយនឹងក្រុមរបស់គាត់។ យើងលើកឋានៈសក្តិចំពោះជនណាដែលយើងមានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់យើងទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោក។ ជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) គឺជាម្ចាស់មហាគតិបណ្ឌិតក្នុងការបង្កើត និងការចាត់ចែងរបស់ទ្រង់ និងជាម្ចាស់មហាដឹងបំផុតចំពោះបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល