សូរ៉ា 6 · ជូស 7
Al-An'am · 6:28
بَلْ بَدَا لَهُمْ مَا كَانُوا يُخْفُونَ مِنْ قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ
ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងកាលពីមុនបាន លាតត្រដាងចំពោះពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេឱ្យ វិលត្រឡប់ទៅ(លោកិយ)វិញមែននោះ ពួកគេពិតជានឹងវិលទៅ រកអ្វីដែលគេបានហាមឃាត់ពួកគេនឹងវាដដែល។ ហើយពិតប្រាកដ ណាស់ ពួកគេគឺជាពួកភូតកុហក។
តាហ្វសៀរ
រឿងនោះមិនដូចអ្វីដែលពួកគេបាននិយាយនោះទេដែលថា បើសិនជាពួកគេត្រូវបានគេត្រលប់(មកកាន់លោកិយ)វិញនោះ ពួកគេច្បាស់ជាមានជំនឿនោះ។ ផ្ទុយទៅវិញ អ្វីដែលពួកគេបានលាក់បាំងអំពីពាក្យសំដីរបស់ពួកគេដែលបាននិយាយថា “សូមស្បថទៅចំពោះអល់ឡោះ! យើងមិនមែនជាអ្នកពហុទេពនិយមនោះទេ”នោះ បានលាតត្រដាងឱ្យពួកគេបានឃើញ នៅពេលដែលអវយវៈទាំងអស់របស់ពួកគេបានធ្វើសាក្សីប្រឆាំងនឹងពួកគេ។ ហើយប្រសិនបើពួកគេត្រូវបានគេកំណត់ឲ្យ(ពួកគេអាច)វិលត្រឡប់ទៅកាន់ជីវិតលោកិយវិញ(ម្តងទៀត)បានមែននោះ ពួកគេពិតជានឹងប្រព្រឹត្តនូវអ្វីដែលគេបានហាមឃាត់ពួកគេដដែលទៀត ដូចជាការគ្មានជំនឿ និង(ការប្រព្រឹត្ត)អំពើពហុទេពនិយមជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហកចំពោះការសន្យារបស់ពួកគេដែលថា ពួកគេនឹងមានជំនឿប្រសិនបើពួកគេបានវិលត្រលប់(មកកាន់ជីវិតលោកិយ)វិញនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល