សូរ៉ា 6 · ជូស 7
Al-An'am · 6:27
وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ
ហើយប្រសិនបើអ្នកមើលឃើញពេលដែលពួកគេត្រូវបាន គេឱ្យឈរនៅមុខនរក ពួកគេនឹងនិយាយថាៈ អនិច្ចាអ្វីម្លេះ. ប្រសិន បើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅ(លោកិយ)វិញ ពួកយើងនឹង មិនបដិសេធនឹងអាយ៉ាត់ៗនៃម្ចាស់របស់ពួកយើងឡើយ ហើយពួក យើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿ។
តាហ្វសៀរ
ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មើលឃើញពេលដែលពួកគេត្រូវបានគេយកទៅបង្ហាញខ្លួននៅមុខឋាននរកនៅថ្ងៃបរលោក ដោយពួកគេនិយាយទាំងមានវិប្បដិសារីថាៈ ឱអនិច្ចាអ្វីម្លេះទេពួកយើង! ប្រសិនបើពួកយើងត្រូវគេឱ្យវិលត្រឡប់ទៅកាន់ជីវិតលោកិយវិញម្តងទៀតនោះ ពួកយើងពិតជានឹងមិនបដិសេធបណ្តាភស្តុតាងរបស់អល់ឡោះម្ចាស់ទៀតនោះទេ ហើយពួកយើងនឹងស្ថិតនៅក្នុងចំណោមបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះមិនខាន។ (ប្រសិនបើអ្នកមើលឃើញដូច្នោះនោះ) អ្នកនឹងបានឃើញអំពីស្ថានភាពដ៏អាក្រក់របស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល