សូរ៉ា 6 · ជូស 8

Al-An'am · 6:151

۞ قُلْ تَعَالَوْا أَتْلُ مَا حَرَّمَ رَبُّكُمْ عَلَيْكُمْ ۖ أَلَّا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا ۖ وَلَا تَقْتُلُوا أَوْلَادَكُمْ مِنْ إِمْلَاقٍ ۖ نَحْنُ نَرْزُقُكُمْ وَإِيَّاهُمْ ۖ وَلَا تَقْرَبُوا الْفَوَاحِشَ مَا ظَهَرَ مِنْهَا وَمَا بَطَنَ ۖ وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۚ ذَٰلِكُمْ وَصَّاكُمْ بِهِ لَعَلَّكُمْ تَعْقِلُونَ

ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឱ្យ ពួកអ្នកស្ដាប់នូវអ្វីដែលម្ចាស់របស់ពួកអ្នកបានហាមឃាត់ពួកអ្នកថាៈ ចូរពួកអ្នកកុំធ្វើស្ហ៊ីរិកចំពោះទ្រង់ឱ្យសោះ ហើយត្រូវធ្វើល្អជាមួយ ឪពុកម្ដាយ។ ហើយពួកអ្នកមិនត្រូវសម្លាប់កូនចៅរបស់ពួកអ្នក ដោយសារភាពក្រខ្សត់នោះឡើយ។ យើងជាអ្នកផ្ដល់លាភសក្ការៈ ដល់ពួកអ្នក និងពួកគេ(កូនចៅ)។ ហើយចូរពួកអ្នកកុំបៀតបៀន អំពើអាក្រក់(ហ្ស៊ីណា)ទោះបីដោយចំហ ឬដោយលាក់លៀម ក៏ដោយ។ ហើយចូរពួកអ្នកកុំសម្លាប់មនុស្សដែលអល់ឡោះបាន ហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹមត្រូវ(តាម ច្បាប់អ៊ីស្លាម)។ ទាំងនោះទ្រង់បានផ្ដែផ្ដាំវាចំពោះពួកអ្នកសង្ឃឹម ថា ពួកអ្នកគិតពិចារណា។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់មនុស្សលោកទាំងឡាយថាៈ សូមពួកអ្នកមកទីនេះ ខ្ញុំនឹងសូត្រឲ្យពួកអ្នកស្តាប់នូវអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យធ្វើស្ហ៊ីរិកចំពោះទ្រង់នូវអ្វីមួយអំពីម៉ាខ្លូករបស់ទ្រង់ឡើយ និងមិនត្រូវអកតញ្ញូចំពោះឪពុកម្តាយរបស់ពួកអ្នកជាដាច់ខាត។ ផ្ទុយទៅវិញ ចាំបាច់លើពួកអ្នកត្រូវកតញ្ញូចំពោះគាត់ទាំងពីរ។ ទ្រង់បានហាមឃាត់ពួកអ្នកមិនឲ្យសម្លាប់កូនៗរបស់ពួកអ្នកដោយសារតែ(ខ្លាច)ភាពក្រខ្សត់ដូចដែលពួកសម័យកាលអវិជ្ជា(មុនឥស្លាមមកដល់)បានធ្វើនោះឡើយ។ យើង(អល់ឡោះ)ជាអ្នកដែលផ្តល់លាភសក្ការៈដល់ពួកអ្នកនិងដល់ពួកគេ(កូនចៅ)។ ហើយទ្រង់បានហាមឃាត់ពួកអ្នកមិនត្រូវបៀតបៀន ឬទៅជិតប្រការអាក្រក់(ហ្ស៊ីណា)នោះឡើយ ទោះបីដោយបើកចំហឬដោយលាក់លៀម។ ហើយពួកអ្នកមិនត្រូវសម្លាប់ជីវិតដែលអល់ឡោះបានហាមឃាត់មិនឲ្យសម្លាប់នោះទេ លើកលែងតែមានហេតុផលត្រឹមត្រូវ ដូចជាអ្នកដែលប្រព្រឹត្តហ្ស៊ីណា(ចំពោះអ្នកដែលធ្លាប់ឆ្លងកាត់ការរៀបការរួច) និងអ្នកដែលវិលត្រឡប់ទៅរកភាពគ្មានគ្មានជំនឿបន្ទាប់ពីចូលសាសនាឥស្លាមហើយ(មួរតាត់)ជាដើម។ ប្រការដែលបានរៀបរាប់ខាងលើនេះ គឺអល់ឡោះទ្រង់បានផ្តែផ្តាំវាចំពោះពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណាចំពោះអល់ឡោះទាំងប្រការដែលទ្រង់បានបង្គាប់បញ្ជារប្រើ និងប្រការដែលទ្រង់បានហាមឃាត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់