សូរ៉ា 6 · ជូស 8

Al-An'am · 6:150

قُلْ هَلُمَّ شُهَدَاءَكُمُ الَّذِينَ يَشْهَدُونَ أَنَّ اللَّهَ حَرَّمَ هَٰذَا ۖ فَإِنْ شَهِدُوا فَلَا تَشْهَدْ مَعَهُمْ ۚ وَلَا تَتَّبِعْ أَهْوَاءَ الَّذِينَ كَذَّبُوا بِآيَاتِنَا وَالَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَهُمْ بِرَبِّهِمْ يَعْدِلُونَ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំមកនូវ សាក្សីទាំងឡាយរបស់ពួកអ្នក ដែលពួកគេធ្វើសាក្សីថា ពិតប្រាកដ ណាស់ អល់ឡោះបានហាមឃាត់របស់ទាំងនេះ។ ហើយប្រសិនបើ ពួកគេបានធ្វើសាក្សី(កុហក) ចូរអ្នកកុំធ្វើសាក្សីជាមួយពួកគេ។ ហើយចូរអ្នកកុំអនុវត្ដតាមទំនើងចិត្ដរបស់ពួកដែលបានបដិសេធនឹង បណ្ដាភស្ដុតាងរបស់យើង និងពួកដែលមិនជឿថ្ងៃបរលោក ហើយ ពួកគេជាពួកដែលធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេឱ្យសោះ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកមុស្ហរីគីនទាំងនោះដែលបានដាក់បម្រាមនូវអ្វីដែលអល់ឡោះទ្រង់អនុញ្ញាត ហើយអះអាងថា អល់ឡោះជាអ្នកដែលដាក់បម្រាមនោះថាៈ ចូរពួកអ្នកនាំមកនូវសាក្សីទាំងឡាយរបស់ពួកអ្នកដែលពួកគេបានធ្វើសាក្សីថាៈ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកដែលដាក់បម្រាមនូវប្រការដែលពួកអ្នកបានដាក់បម្រាមទាំងអស់នេះមក។ ហើយប្រសិនបើពួកគេធ្វើសាក្សីដោយគ្មានចំណេះដឹងដែលថា ពិតណាស់ អល់ឡោះគឺជាអ្នកដែលដាក់បម្រាមវាទេនោះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំជឿនូវការធ្វើសាក្សីរបស់ពួកគេឲ្យសោះ ពីព្រោះវាជាការធ្វើសាក្សីកុហកបោកប្រាស់ប៉ុណ្ណោះ។ ហើយចូរអ្នកកុំតាមទំនើងចិត្តរបស់ពួកដែលកាត់សេចក្តីទៅតាមទំនើងចិត្តរបស់ពួកគេឲ្យសោះ។ ជាការពិតណាស់ ពួកគេបានបដិសេធនូវបណ្តាភស្តុតាងរបស់យើងខណៈដែលពួកគេបានដាក់បម្រាមនូវអ្វីដែលអល់ឡោះបានអនុញ្ញាតចំពោះពួកគេ។ ហើយចូរអ្នកកុំតាមពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ហើយពួកគេធ្វើស្ហ៊ីរិកចំពោះម្ចាស់របស់ពួកគេ ដោយគោរពអ្នកផ្សេងស្មើនឹងទ្រង់ឲ្យសោះ។ តើឲ្យគេដើរតាមអ្នកដែលស្ថិតនៅលើមាគ៌ាបែបនេះជាមួយនឹងម្ចាស់របស់គេយ៉ាងដូចម្តេច?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់