សូរ៉ា 6 · ជូស 8

Al-An'am · 6:142

وَمِنَ الْأَنْعَامِ حَمُولَةً وَفَرْشًا ۚ كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُبِينٌ

ហើយសត្វពាហនៈមួយចំនួនអាចដឹកជញ្ជូនបាន(ដូចជា សត្វអូដ្ឋជាដើម) និងមួយចំនួនទៀតមិនអាចដឹកជញ្ជូនបានទេ(ដូច ជាពពែ ចៀម)។ ចូរពួកអ្នកបរិភោគអំពីអ្វីដែលអល់ឡោះបាន ប្រទានលាភសក្ការៈមកឱ្យពួកអ្នកចុះ។ ហើយចូរពួកអ្នកកុំតាម មាគ៌ារបស់ស្ហៃតនឱ្យសោះ។ ពិតប្រាកដណាស់ វាគឺជាសត្រូវយ៉ាង ពិតប្រាកដចំពោះពួកអ្នក។

តាហ្វសៀរ

ហើយអល់ឡោះជាម្ចាស់ ទ្រង់ក៏ជាអ្នកដែលបានបង្កើតសម្រាប់ពួកអ្នកនូវសត្វពាហនៈដែលផ្តល់ផលប្រយោជន៍ដល់ពួកអ្នកដើម្បីឲ្យពួកវាអាចដឹកជញ្ជូនឥវ៉ាន់បាន ដូចជាសត្វអូដ្ឋធំ និងខ្លះទៀតមិនបានផ្តល់ផលប្រយោជន៍សម្រាប់ការដឹកជញ្ជូននោះទេ ដូចជាសត្វអូដ្ឋតូច និងសត្វចៀមជាដើម។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគចុះនូវអ្វីដែលទ្រង់បានប្រទានជាលាភសក្ការៈដល់ពួកអ្នកអំពីសត្វទាំងអស់នេះដែលទ្រង់បានអនុញ្ញាតដល់ពួកអ្នក(ទទួលទានវា)។ ហើយចូរពួកអ្នកកុំដើរតាមមាគ៌ារបស់ស្ហៃតននៅក្នុងការអនុញ្ញាតនូវរបស់ដែលអល់ឡោះបានដាក់បម្រាម និងដាក់បម្រាមនូវរបស់ដែលអល់ឡោះទ្រង់អនុញ្ញាតដូចអ្វីដែលពួកមុស្ហរីគីនបានធ្វើឲ្យសោះ។ ជាការពិតណាស់ ស្ហៃតនគឺជាសត្រូវយ៉ាងច្បាស់លាស់ចំពោះពួកអ្នក(ឱមនុស្សលោកទាំងឡាយ)ដោយវាចង់ឲ្យពួកអ្នកប្រឆាំងនឹងអល់ឡោះចំពោះបញ្ហានេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់