សូរ៉ា 6 · ជូស 8
Al-An'am · 6:141
۞ وَهُوَ الَّذِي أَنْشَأَ جَنَّاتٍ مَعْرُوشَاتٍ وَغَيْرَ مَعْرُوشَاتٍ وَالنَّخْلَ وَالزَّرْعَ مُخْتَلِفًا أُكُلُهُ وَالزَّيْتُونَ وَالرُّمَّانَ مُتَشَابِهًا وَغَيْرَ مُتَشَابِهٍ ۚ كُلُوا مِنْ ثَمَرِهِ إِذَا أَثْمَرَ وَآتُوا حَقَّهُ يَوْمَ حَصَادِهِ ۖ وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
ហើយទ្រង់ជាអ្នកដែលបានបង្កើតច្បារដំណាំជាច្រើន ដែលដុះឡើងទ្រើង(ដូចជាទំពាំងបាយជូរ) និងមិនឡើងទ្រើង ដូច ជាដើមល្មើ និងដំណាំផេ្សងៗទៀតដែលមានរសជាតិប្លែកៗពីគ្នាក្នុង ការបរិភោគ ហើយផ្លែអូលីវ និងផ្លែទទឹមស្រដៀងគ្នា និងមានខ្លះ ទៀតមិនដូចគ្នាឡើយ(រូបរាង និងរសជាតិ)។ ចូរពួកអ្នកបរិភោគ ផលានុផលរបស់វានៅពេលដែលវាឱ្យផល និងបរិច្ចាគហ្សាកាត់របស់ វានៅថ្ងៃប្រមូលផលវាចុះ។ ហើយពួកអ្នកមិនត្រូវខ្ជះខ្ជាយឡើយ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលបានបង្កើតនូវចម្ការច្បារដំណាំជាច្រើនដែលលាតសន្ធឹងនៅលើផែនដីដោយ(ដំណាំខ្លះ)មិនឡើងទ្រើង ហើយមានដំណាំខ្លះទៀតដុះឡើងទ្រើង។ ហើយទ្រង់បានបង្កើតដើមល្មើ ព្រមទាំងដំណាំផ្សេងៗជាច្រើនទៀតដែលផ្លែរបស់វាមានរូបរាង និងរសជាតិផ្សេងៗពីគ្នា។ ទ្រង់ក៏ជាអ្នកដែលបានបង្កើតផ្លែអូលីវ និងផ្លែទទឹម ដែលស្លឹករបស់វាមានលក្ខណៈ(និងរូបរាង)ស្រដៀងគ្នា ប៉ុន្តែ(ផ្លែរបស់វាវិញ)មានរសជាតិផ្សេងគ្នា។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)បរិភោគផ្លែរបស់វាចុះនៅពេលដែលវាចេញផ្លែ ហើយចូរពួកអ្នកបរិច្ចាគហ្សាកាត់របស់វានៅថ្ងៃដែលពួកអ្នកប្រមូលផល។ ហើយចូរពួកអ្នកកុំបំពានព្រំដែននៃក្បួនច្បាប់ដែលបានកំណត់ក្នុងការបរិភោគនិងការបរិច្ចាគនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រឡាញ់ពួកដែលបំពានព្រំដែននៃច្បាប់បញ្ញត្តិរបស់ទ្រង់ដែលទ្រង់បានកំណត់នោះទេ មិនថាចំពោះរឿងទាំងពីរនេះ ឬរឿងផ្សេងទៀតនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់ខឹងសម្បារចំពោះគេ។ ពិតណាស់ អ្នកដែលបានបង្កើតនូវអ្វីៗទាំងអស់នោះ ទ្រង់នោះហើយគឺជាអ្នកដែលអនុញ្ញាតដល់ខ្ញុំបម្រើរបស់ទ្រង់(ឲ្យទទួលទានវា) ហើយជាពិតណាស់ ពួកមុស្ហរីគីនគ្មានសិទ្ធិហាមឃាត់ពួកគេ(មិនឲ្យទទួលទាន)នោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល