សូរ៉ា 6 · ជូស 7
Al-An'am · 6:109
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ لَئِنْ جَاءَتْهُمْ آيَةٌ لَيُؤْمِنُنَّ بِهَا ۚ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ ۖ وَمَا يُشْعِرُكُمْ أَنَّهَا إِذَا جَاءَتْ لَا يُؤْمِنُونَ
ពួកគេ(ពួកដែលធ្វើស្ហ៊ីរិក)បានស្បថនឹងអល់ឡោះនូវ ពាក្យសម្បថយ៉ាងមោះមុតថាៈ ប្រសិនបើមុជីហ្សាត់ណាមួយបាន មកដល់ពួកគេនោះ ប្រាកដជាពួកគេនឹងជឿចំពោះវា។ ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តាមពិតមុជីហ្សាត់ទាំងនោះគឺនៅនឹង អល់ឡោះ។ ពួកអ្នក(អ្នកមានជំនឿ)មិនដឹងទេឬថា ពិតប្រាកដ ណាស់ បើមុជីហ្សាត់បានមកដល់មែននោះ ក៏ពួកគេមិនជឿដែរ ។
តាហ្វសៀរ
ហើយពួកមុស្ហរីគីនបានស្បថនឹងអល់ឡោះជាម្ចាស់ ដោយពួកគេស្បថយ៉ាងម៉ឺងម៉ាត់ថាៈ ប្រសិនបើព្យាការីមូហាំម៉ាត់បាននាំមកឱ្យពួកគេនូវសញ្ញាភស្តុតាងណាមួយក្នុងចំណោមសញ្ញាភស្តុតាងទាំងឡាយដែលពួកគេបានស្នើសុំនោះ ពួកគេប្រាកដជានឹងមានជំនឿលើសញ្ញាភស្តុតាងនោះជាមិនខាន។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ខ្ញុំគ្មានសញ្ញាភស្តុតាងទាំងនេះដើម្បីខ្ញុំនឹងបញ្ចុះវា(តាមការស្នើសុំរបស់ពួកអ្នក)ឡើយ។ តាមពិត សញ្ញាភស្តុតាងទាំងនេះ គឺស្ថិតនៅឯអល់ឡោះជាម្ចាស់ទៅវិញទេ ដោយទ្រង់បញ្ចុះវាតែនៅពេលណាដែលទ្រង់មានចេតនាប៉ុណ្ណោះ។ តើអ្វីទៅដែលធ្វើឱ្យពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ដឹងថា នៅពេលដែលសញ្ញាទាំងនេះបានមកដល់ពួកគេស្របទៅតាមអ្វីដែលពួកគេបានស្នើសុំ ក៏ពួកគេនៅតែមិនព្រមជឿដដែលនោះ? ផ្ទុយទៅវិញ ពួកគេនៅតែបន្តស្ថិតនៅលើភាពចចេសរឹងរូស និងការប្រឆាំងរបស់ពួកគេដដែល ដោយសារពួកគេមិនចង់ទទួលបាននូវការចង្អុលបង្ហាញឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល