សូរ៉ា 6 · ជូស 7

Al-An'am · 6:108

وَلَا تَسُبُّوا الَّذِينَ يَدْعُونَ مِنْ دُونِ اللَّهِ فَيَسُبُّوا اللَّهَ عَدْوًا بِغَيْرِ عِلْمٍ ۗ كَذَٰلِكَ زَيَّنَّا لِكُلِّ أُمَّةٍ عَمَلَهُمْ ثُمَّ إِلَىٰ رَبِّهِمْ مَرْجِعُهُمْ فَيُنَبِّئُهُمْ بِمَا كَانُوا يَعْمَلُونَ

ចូរពួកអ្នក(អ្នកមូស្លីម)កុំជេរប្រមាថចំពោះព្រះដែល ពួកគេបួងសួងផេ្សងពីអល់ឡោះឱ្យសោះ ព្រោះវាជាហេតុធ្វើឱ្យពួក គេជេរប្រមាថអល់ឡោះទាំងបំពានដោយគ្មានចំណេះដឹង។ ដូចេ្នះ ដែរ យើងបានលំអសម្រាប់់ប្រជាជាតិទាំងអស់នូវទង្វើរបស់ពួកគេ បន្ទាប់មកកន្លែងវិលត្រឡប់របស់ពួកគេ គឺទៅកាន់ម្ចាស់របស់ពួក គេ។ ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។

តាហ្វសៀរ

ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំជេរប្រមាថរូបបដិមានានាដែលពួកមុស្ហរីគីន(ពួកពហុទេពនិយម)គោរពសក្ការៈរួមជាមួយនឹងអល់ឡោះឱ្យសោះ ទោះបីជាពួកវាគួរឱ្យស្អប់ខ្ពើមនិងសាកសមនឹងជេរប្រមាថយ៉ាងក៏ដោយ ដើម្បីកុំឲ្យពួកមុស្ហរីគីនជេរប្រមាថនិងបំពានទាំងល្ងង់ខ្លៅលើអល់ឡោះ(ជាម្ចាស់របស់ពួកអ្នក)វិញ។ ហើយដូចដែលគេបានតុបតែងលម្អឱ្យពួកគេនូវភាពវង្វេងដែលពួកគេកំពុងតែស្ថិតនៅលើវានោះដែរ យើង(អល់ឡោះ)បានតុបតែងលម្អនូវរាល់ប្រជាជាតិនីមួយៗនូវទង្វើរបស់ពួកគេទាំងល្អ ទាំងអាក្រក់។ ដូច្នេះ ពួកគេនឹងទៅរកអ្វីដែលយើងបានតុបតែងឱ្យពួកគេនោះ។ ក្រោយមក ពួកគេនឹងវិលត្រឡប់ទៅរក(អល់ឡោះ)ម្ចាស់របស់ពួកគេវិញនៅថ្ងៃបរលោក ហើយទ្រង់នឹងប្រាប់ពួកគេពីអ្វីដែលពួកគេបានប្រព្រឹត្តកាលនៅលើលោកិយ ហើយទ្រង់នឹងតបស្នងដល់ពួកគេវិញលើទង្វើទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់