សូរ៉ា 58 · ជូស 28
Al-Mujadila · 58:9
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبِرِّ وَالتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកពិភាក្សាគ្នា ដោយស្ងាត់ៗ ចូរពួកអ្នកកុំពិភាក្សាគ្នានូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង ចំពោះអ្នកនាំសារ(មូហាំម៉ាត់)ឱ្យសោះ។ ហើយចូរពួកអ្នកពិភាក្សា គ្នាដោយស្ងាត់ៗចុះនូវប្រការណាដែលល្អ និងជាប្រការដែលនាំឱ្យ កោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែល ជាអ្នកប្រមូលផ្ដុំពួកអ្នកទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! ចូរពួកអ្នកកុំខ្សឹបខ្សៀវគ្នាស្ងាត់ៗនូវអ្វីដែលជាអំពើបាបកម្ម ឬប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ឬជាការប្រព្រឹត្តល្មើសចំពោះអ្នកនាំសារឲ្យសោះ ដើម្បីកុំឱ្យពួកអ្នកដូចពួកយូដា។ ហើយចូរពួកអ្នកពិភាក្សាគ្នាស្ងាត់ៗចុះនូវអ្វីដែលជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងទប់ស្កាត់ពីការប្រព្រឹត្តល្មើសចំពោះទ្រង់នោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ចុះ ពីព្រោះទ្រង់តែមួយគត់ដែលជាអ្នកប្រមូលផ្តុំពួកអ្នកទៅកាន់ទ្រង់នៅថ្ងៃបរលោក ដើម្បីជំនុំជម្រះនិងទទួលការតបស្នង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល