សូរ៉ា 58 · ជូស 28

Al-Mujadila · 58:12

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَكُمْ وَأَطْهَرُ ۚ فَإِنْ لَمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَحِيمٌ

ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

នៅពេលដែលសហាហ្ពាត់(មិត្តភក្តិរបស់ព្យាការី)ជាច្រើនតែងមកពិភាក្សារឿងសម្ងាត់ជាមួយនឹងព្យាការីមូហាំម៉ាត់នោះ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថាៈ ឱបណ្តាអ្នកដែលមានជំនឿ! នៅពេលណាដែលពួកអ្នកចង់ពិភាក្សារឿងសម្ងាត់អ្វីមួយជាមួយអ្នកនាំសារនោះ ចូរពួកអ្នកធ្វើការបរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការបរិច្ចាគទានមុននឹងពិភាក្សារឿងសម្ងាត់ដូចនេះ គឺជាការប្រសើរនិងស្អាតស្អំបំផុតសម្រាប់ពួកអ្នក ដោយសារនៅក្នុងនោះ គឺមាននូវការគោរពប្រតិបត្តិចំពោះអល់ឡោះ ដែលវាជាការលាងជម្រះដួងចិត្តទាំងឡាយ។ តែប្រសិនបើពួកអ្នកគ្មានលទ្ធភាពបរិច្ចាគទាន(មុននឹងពិភាក្សារឿងសម្ងាត់)ទេនោះ គឺគ្មានទោសពៃរ៍អ្វីឡើយលើពួកអ្នកក្នុងការពិភាក្សារឿងសម្ងាត់នោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាអភ័យទោសបំផុតនូវរាល់បាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ ដោយទ្រង់មិនដាក់បន្ទុកលើពួកគេហួសពីលទ្ធភាពដែលពួកគេអាចធ្វើបាននោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់