សូរ៉ា 58 · ជូស 28

Al-Mujadila · 58:11

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انْشُزُوا فَانْشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنْكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានអនុវត្តន៍នូវអ្វីដែលទ្រង់បានដាក់បញ្ញត្តិច្បាប់លើពួកគេ! កាលណាមានគេនិយាយទៅកាន់ពួកអ្នកថាៈ “ចូរសម្រួលកន្លែងអង្គុយឱ្យទូលាយ”នោះ ចូរពួកអ្នកសម្រួលកន្លែងអង្គុយឱ្យបានទូលាយចុះ នោះអល់ឡោះជាម្ចាស់នឹងធ្វើឱ្យពួកអ្នកទូលាយវិញទាំងនៅក្នុងជីវិតរស់នៅរបស់ពួកអ្នកក្នុងលោកិយនេះ និងនៅថ្ងៃបរលោក។ ហើយបើសិនជាមានគេនិយាយមកកាន់ពួកអ្នកថាៈ “សូមពួកអ្នកងើបចេញពីកន្លែងអង្គុយដើម្បីទុកកន្លែងឱ្យអ្នកចេះដឹងខាងសាសនាអង្គុយ”នោះ ចូរពួកអ្នកងើបចេញពីកន្លែងចុះ។ អល់ឡោះជាម្ចាស់ទ្រង់លើកតម្កើងបណ្តាអ្នកដែលមានជំនឿក្នុងចំណោមពួកអ្នក និងបណ្តាអ្នកដែលត្រូវបានគេផ្តល់ចំណេះដឹងឲ្យ នូវឋានៈដ៏ខ្ពង់ខ្ពស់ជាច្រើន។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងនឹងអល់ឡោះបានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់