សូរ៉ា 5 · ជូស 7

Al-Ma'idah · 5:94

يَا أَيُّهَا الَّذِينَ آمَنُوا لَيَبْلُوَنَّكُمُ اللَّهُ بِشَيْءٍ مِنَ الصَّيْدِ تَنَالُهُ أَيْدِيكُمْ وَرِمَاحُكُمْ لِيَعْلَمَ اللَّهُ مَنْ يَخَافُهُ بِالْغَيْبِ ۚ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ

ឱបណ្ដាអ្នកមានជំនឿ. អល់ឡោះពិតជានឹងសាកល្បង ពួកអ្នកពីគ្រប់ប្រភេទនៃការប្រមាញ់សត្វដែលពួកអ្នកអាចចាប់ ដោយដៃ និងដោយព្រួញរបស់ពួកអ្នក(ក្នុងពេលអៀសរ៉ម) ដើម្បី អល់ឡោះនឹងបង្ហាញយ៉ាងច្បាស់ថា បុគ្គលណាដែលកោតខ្លាចទ្រង់ ខណៈដែលគេមើលមិនឃើញទ្រង់។ ដូចេ្នះអ្នកណាបានបំពានបន្ទាប់ ពីនោះ គេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿ! អល់ឡោះជាម្ចាស់ទ្រង់ពិតជានឹងសាកល្បងពួកអ្នកនឹងប្រការទាំងឡាយដែលជម្រុញពួកអ្នកឲ្យធ្វើការបរបាញ់សត្វព្រៃខណៈដែលពួកអ្នកកំពុងស្ថិតក្នុងតំណមអៀហរ៉ម ដោយពួកអ្នក(អាចនឹង)ចាប់សត្វតូចៗដោយដៃរបស់ពួកអ្នក ហើយពួកចាប់សត្វធំៗដោយប្រើលំពែង ដើម្បីអល់ឡោះជាម្ចាស់ទ្រង់ដឹងថា ជនណាដែលមានជំនឿពេញលេញចំពោះការដឹងរបស់អល់ឡោះ ខណៈដែលពួកគេមើលមិនឃើញទ្រង់នោះ។ ដូចនេះ គេក៏បានបញ្ឈប់ការបរបាញ់សត្វព្រៃដោយខ្លាចអល់ឡោះជាម្ចាស់ដែលបានបង្កើតរូបគេ ដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចេ្នះ ជនណាដែលបានបំពានព្រំដែន(ច្បាប់) ហើយគេបានបរបាញ់សត្វទាំងនោះក្នុងពេលដែលគេជាអ្នកកាន់តំណមអៀហរ៉មហាជ្ជី ឬក៏អុំរ៉ោះនោះ សម្រាប់ពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅថ្ងៃបរលោក ដោយសារតែគេបានប្រព្រឹត្តនូវទង្វើដែលអល់ឡោះជាម្ចាស់បានហាមឃាត់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់