សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:8
يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ لِلَّهِ شُهَدَاءَ بِالْقِسْطِ ۖ وَلَا يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ عَلَىٰ أَلَّا تَعْدِلُوا ۚ اعْدِلُوا هُوَ أَقْرَبُ لِلتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ឱបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះដែលបានដាក់ទៅលើពួកអ្នកក្នុងគោលបំណងស្វែងរកការពេញចិត្តពីទ្រង់ចុះ។ ហើយចូរពួកអ្នកតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ ពុំមែនជាសាក្សីដែលបំពាននោះទេ។ ហើយចូរកុំបណ្តោយឲ្យការស្អប់ខ្ពើមចំពោះមនុស្សមួយក្រុមធ្វើឲ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឲ្យសោះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌ គឺទាមទារឱ្យមានទាំងជាមួយមិត្តភក្តិ និងជាមួយសត្រូវ។ ហេតុនេះ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ចំពោះពួកគេទាំងពីរក្រុម(ទាំងមិត្តភក្តិ និងសត្រូវ)ចុះ។ ពិតប្រាកដណាស់ ភាពយុត្តិធម៌គឺជិតបំផុតទៅកាន់ការគោរពកោតខ្លាចអល់ឡោះ ហើយភាពអយុត្តិធម៌ គឺជិតបំផុតទៅកាន់ភាពគឃ្លើនឥតអៀនខ្មាស់ចំពោះទ្រង់។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើទាំងនោះវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល