សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:7
وَاذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ وَمِيثَاقَهُ الَّذِي وَاثَقَكُمْ بِهِ إِذْ قُلْتُمْ سَمِعْنَا وَأَطَعْنَا ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។
តាហ្វសៀរ
ហើយចូរពួកអ្នកចងចាំនូវឧបការគុណរបស់អល់ឡោះដែលទ្រង់បានប្រទានចំពោះពួកអ្នក តាមរយៈការចង្អុលបង្ហាញ(ពួកអ្នក)ទៅកាន់សាសនាឥស្លាម និងចូរពួកអ្នកចងចាំនូវកិច្ចសន្យារបស់ទ្រង់ដែលបានសន្យាជាមួយពួកអ្នក ខណៈដែលពួកអ្នកបាននិយាយនៅពេលដែលពួកអ្នកបានសច្ចាប្រណិធាននឹងព្យាការីមូហាំម៉ាត់លើការស្តាប់បង្គាប់ និងគោរពប្រតិបត្តិតាម ទាំងលើរឿងដែលពួកអ្នកពេញចិត្ត ឬមិនពេញចិត្តក៏ដោយថាៈ ពួកយើងបានស្តាប់លឺហើយនូវពាក្យសម្តីរបស់អ្នក ហើយពួកយើងគោរពប្រតិបត្តិតាមហើយនូវបទបញ្ជាររបស់អ្នក។ ចូរពួកអ្នកគោរពកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍នូវបទបញ្ជាទាំងឡាយរបស់ទ្រង់(ដែលក្នុងនោះគឺកិច្ចសន្យារបស់ទ្រង់) ហើយចៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្តដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល