សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:72

لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۖ وَقَالَ الْمَسِيحُ يَا بَنِي إِسْرَائِيلَ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۖ إِنَّهُ مَنْ يُشْرِكْ بِاللَّهِ فَقَدْ حَرَّمَ اللَّهُ عَلَيْهِ الْجَنَّةَ وَمَأْوَاهُ النَّارُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنْصَارٍ

ពួកដែលបាននិយាយថាៈ ជាការពិតណាស់ អល់ឡោះគឺ ម៉ាសៀហ(អ៊ីសា)កូនរបស់ម៉ារយ៉ាំនោះ ពិតជាក្លាយជាពួកដែល គ្មានជំនឿ។ ហើយម៉ាសៀហបានពោលថាៈ ឱអំបូរអ៊ីស្រាអែល. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់របស់ខ្ញុំ និងជា ម្ចាស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អ្នកណាធ្វើស្ហ៊ីរិកនឹង អល់ឡោះ អល់ឡោះពិតជាបានហាមឃាត់គេអំពីឋានសួគ៌ ហើយ កន្លែងស្នាក់នៅរបស់គេគឺឋាននរក។ ហើយចំពោះពួកដែលបំពាន គឺពុំមានអ្នកជួយឡើយ។

តាហ្វសៀរ

ជាការពិតណាស់ ពួកណាសរ៉នី(គ្រឹស្តសាសនិក)ដែលបាននិយាយថាៈ ពិតណាស់ អល់ឡោះជាម្ចាស់ គឺម៉ាសៀហអ៊ីសា កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)នោះ ពិតជាក្លាយជាពួកដែលគ្មានជំនឿ ដោយសារតែពួកគេផ្តល់នូវភាពជាព្រះជាម្ចាស់ទៅឲ្យអ្នកផ្សេងក្រៅពីអល់ឡោះ ខណៈដែលម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ(យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី)ខ្លួនឯងបាននិយាយទៅកាន់ពួកគេថាៈ ឱអម្បូរអ៊ីស្រាអែល! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ចុះ។ ទ្រង់គឺជាព្រះជាម្ចាស់របស់ខ្ញុំ និងព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ភាពជាខ្ញុំបម្រើរបស់ពួកយើងទៅចំពោះទ្រង់ដែលត្រូវធ្វើការគោរពសក្ការៈចំពោះទ្រង់នោះ គឺ(តែមួយ)ដូចគ្នា។ នោះគឺដោយសារតែជនណាហើយដែលបានធ្វើស្ហ៊ីរិក(ពហុទេពនិយម)ជាមួយអល់ឡោះនឹងអ្វីផ្សេងក្រៅពីទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់បានដាក់បម្រាមលើរូបគេមិនឲ្យចូលឋានសួគ៌ជាដាច់ខាត ហើយកន្លែងស្នាក់អាស្រ័យរបស់គេវិញ គឺស្ថិតក្នុងឋាននរកជើហាន់ណាំ។ ហើយសម្រាប់រូបគេ គឺគ្មានអ្នកណាម្នាក់អាចជួយគេនៅចំពោះមុខអល់ឡោះជាម្ចាស់នោះឡើយ។ ហើយសម្រាប់គេក៏គ្មានអ្នកជួយសង្គ្រោះណាម្នាក់ដែលអាចជួយសង្គ្រោះរូបគេពីទណ្ឌកម្មដែលកំពុងតែរង់ចាំរូបគេនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់