សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:71

وَحَسِبُوا أَلَّا تَكُونَ فِتْنَةٌ فَعَمُوا وَصَمُّوا ثُمَّ تَابَ اللَّهُ عَلَيْهِمْ ثُمَّ عَمُوا وَصَمُّوا كَثِيرٌ مِنْهُمْ ۚ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ

ហើយពួកគេនឹកស្មានថា (អំពើល្មើសរបស់ពួកគេ)គឺគ្មាន ទោសពៃរ៍ឡើយ ទើបពួកគេធ្វើជាខ្វាក់ និងធ្វើជាថ្លង់(មិនចង់ឃើញ មិនចង់ឮការពិត)។ បន្ទាប់មកអល់ឡោះបានអភ័យទោសឱ្យពួក គេ។ ក្រោយមកពួកគេភាគច្រើននៅតែធ្វើជាខ្វាក់ និងធ្វើជាថ្លង់ ដដែល។ អល់ឡោះឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ដ។

តាហ្វសៀរ

ហើយពួកគេ(ពួកអះលីគីតាប)បានគិតស្មានថា ការក្បត់កិច្ចសន្យារបស់ពួកគេ ការបដិសេធ(មិនទទួលយកការពិត)របស់ពួកគេ និងការដែលពួកគេបានសម្លាប់បណ្តាព្យាការីទាំងឡាយនោះ គឺគ្មានផ្តល់គ្រោះថ្នាក់អ្វីដល់ពួកគេនោះឡើយ។ តែ(តាមពិត)អ្វីដែលគេបានរៀបចំ(សម្រាប់ពួកគេ)នោះ មិនដូចអ្វីដែលពួកគេនឹកស្មាននោះឡើយ។ ពួកគេធ្វើជាខ្វាក់មើលមិនឃើញការពិត។ ដូច្នេះ ពួកគេមិនត្រូវបានគេចង្អុលបង្ហាញទៅកាន់ការពិតនោះឡើយ ហើយពួកគេធ្វើថ្លង់ស្តាប់មិនឮការពិត។ បន្ទាប់មក អល់ឡោះបានអភ័យទោសដល់ពួកគេដោយការប្រោសប្រណីពីទ្រង់។ ក្រោយពីនោះមក ពួកគេនៅតែធ្វើខ្វាក់(មើលមិនឃើញ)នូវការពិត ហើយពួកគេធ្វើជាថ្លង់ស្តាប់មិនឮការពិតដដែល។ ហេតុការណ៍នេះបានកើតឡើង(លើមនុស្ស)ភាគច្រើនក្នុងចំណោមពួកគេ។ ហើយអល់ឡោះជាម្ចាស់មហាឃើញបំផុតនូវអ្វីដែលពួកគេប្រព្រឹត្ត។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់