សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:33

إِنَّمَا جَزَاءُ الَّذِينَ يُحَارِبُونَ اللَّهَ وَرَسُولَهُ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا أَنْ يُقَتَّلُوا أَوْ يُصَلَّبُوا أَوْ تُقَطَّعَ أَيْدِيهِمْ وَأَرْجُلُهُمْ مِنْ خِلَافٍ أَوْ يُنْفَوْا مِنَ الْأَرْضِ ۚ ذَٰلِكَ لَهُمْ خِزْيٌ فِي الدُّنْيَا ۖ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ

ពិតប្រាកដណាស់ ការតបស្នងរបស់ពួកដែលធ្វើសង្គ្រាម ប្រឆាំងនឹងអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ និងបង្កវិនាសកម្ម នៅលើផែនដី (ទោសរបស់ពួកគេ)ពួកគេនឹងត្រូវគេប្រហារជីវិត ឬចងឆ្កាង ឬកាត់ដៃនិងជើងរបស់ពួកគេឆ្លាស់គ្នា ឬត្រូវគេនិរទេស ចេញពីទឹកដី។ ទាំងនោះគឺដើម្បីឱ្យពួកគេអាប់ឱនកិត្ដិយសនៅក្នុង លោកិយ ហើយនៅថ្ងៃបរលោកពួកគេនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ បំផុត។

តាហ្វសៀរ

ទណ្ឌកម្មសម្រាប់ពួកដែលធ្វើសង្គ្រាមប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ និងប្រកាសសង្គ្រាម(នឹងអល់ឡោះ)ដោយភាពជាសត្រូវ និងបង្កវិនាសកម្មនៅលើផែនដីតាមរយៈការកាប់សម្លាប់ ការយកទ្រព្យសម្បត្តិរបស់អ្នកដទៃ និងការកាត់ផ្តាច់ផ្លូវនោះ គឺគ្មានអ្វីក្រៅពីត្រូវ(កាត់ទោសដោយ)ប្រហារជីវិតដោយមិនបាច់ចងឆ្កាង ឬប្រហារជីវិតដោយចងឆ្កាងលើបង្គោលឈើ ឬត្រូវកាត់ដៃខាងស្តាំនិងជើងខាងឆ្វេងរបស់ពួកគេ(កាត់ដៃជើងឆ្លាស់គ្នា) ឬក៏ត្រូវនិរទេសចេញពីស្រុកភូមិនោះទេ។ ទណ្ឌកម្មនោះ គឺជាការបកអាក្រាតចំពោះពួកគេនៅក្នុងលោកិយនេះ។ ហើយនៅថ្ងៃបរលោក ពួកគេនឹងទទួលទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់