សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:32

مِنْ أَجْلِ ذَٰلِكَ كَتَبْنَا عَلَىٰ بَنِي إِسْرَائِيلَ أَنَّهُ مَنْ قَتَلَ نَفْسًا بِغَيْرِ نَفْسٍ أَوْ فَسَادٍ فِي الْأَرْضِ فَكَأَنَّمَا قَتَلَ النَّاسَ جَمِيعًا وَمَنْ أَحْيَاهَا فَكَأَنَّمَا أَحْيَا النَّاسَ جَمِيعًا ۚ وَلَقَدْ جَاءَتْهُمْ رُسُلُنَا بِالْبَيِّنَاتِ ثُمَّ إِنَّ كَثِيرًا مِنْهُمْ بَعْدَ ذَٰلِكَ فِي الْأَرْضِ لَمُسْرِفُونَ

ដោយមូលហេតុនេះហើយ ទើបយើងបានដាក់បញ្ញត្ដិទៅ លើអំបូរអ៊ីស្រាអែលថាៈ ជាការពិតណាស់ អ្នកណាហើយបាន សម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុ ឬបង្កវិនាសកម្មនៅលើ ផែនដី គឺហាក់បីដូចជាគេបានសម្លាប់មនុស្សលោកទាំងអស់់។ ហើយ អ្នកណាបានសង្គ្រោះជីវិតបុគ្គលណាម្នាក់ គឺហាក់បីដូចជាគេបានជួយ សង្គ្រោះជីវិតមនុស្សលោកទាំងអស់។ ហើយជាការពិតណាស់ បណ្ដា អ្នកនាំសាររបស់យើងបាននាំភស្ដុតាងយ៉ាងច្បាស់លាស់ជាច្រើនមក ឱ្យពួកគេ។ បន្ទាប់មក ពិតប្រាកដណាស់ពួកគេភាគច្រើនគឺជាពួក ដែលប្រព្រឹត្ដបទល្មើសនៅលើផែនដីក្រោយពីនោះ។

តាហ្វសៀរ

ដោយមូលហេតុនៃការដែលកពេលបានសម្លាប់ប្អូនប្រុសរបស់គេនោះហើយទើបយើងបានប្រាប់ដល់អម្បូរអ៊ីស្រាអែលឲ្យបានដឹងថាៈ ជាការពិតណាស់ ជនណាហើយដែលបានសម្លាប់បុគ្គលណាម្នាក់ដោយគ្មានមូលហេតុដែលត្រូវសម្លាប់ ឬបានបង្កវិនាសកម្មនៅលើផែនដីដោយការប្រឆាំង ឬការបង្កសង្គ្រាម គឺរូបគេហាក់បីដូចជាបានសម្លាប់មនុស្សលោកទាំងអស់ដែរ ពីព្រោះគេគ្មានការបែងចែករវាងមនុស្សល្អនិងមនុស្សអាក្រក់។ ហើយជនណាដែលបានទប់ខ្លួនមិនសម្លាប់ជីវិតបុគ្គលណាម្នាក់ដែលអល់ឡោះបានហាមឃាត់ដោយដឹងច្បាស់ពីបម្រាមនៃការសម្លាប់នោះ ហើយរូបគេមិនបានសម្លាប់ទេនោះ ហាក់បីដូចជាគេបានទុកជីវិតមនុស្សលោកទាំងអស់ដូច្នោះដែរ ដោយសារតែទង្វើនោះ គឺផ្តល់នូវសុវត្ថិភាពដល់ពួកគេទាំងអស់គ្នា។ ហើយជាការពិតណាស់ បណ្តាអ្នកនាំសាររបស់យើងបានមកដល់អម្បូរអ៊ីស្រាអែលដោយនាំមកនូវភស្តុតាងដ៏ច្បាស់លាស់ និងអំណះអំណាងជាក់ស្តែងជាច្រើន។ តែទោះជាយ៉ាងនេះក្តី ក៏ភាគច្រើននៃពួកគេ គឺជាពួកដែលបំពានព្រំដែនរបស់អល់ឡោះដោយការប្រព្រឹត្តនូវទង្វើបាបកម្ម និងល្មើស(នឹងបទបញ្ជា)នៃបណ្តាអ្នកនាំសាររបស់ពួកគេដដែល។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Al-Ma'idah 5:32 · Tlawati