សូរ៉ា 5 · ជូស 6

Al-Ma'idah · 5:27

۞ وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ

ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានប្រាប់ពួកដែលបំពាន ច្រណែនឈ្នានីសក្នុងចំណោមពួកយូដាទាំងនេះពីរឿងរ៉ាវនៃកូនប្រុសទាំងពីររបស់ព្យាការីអាហ្ទាំ(អាដាម) គឺកពេល និងហាពេល ដោយពិតប្រាកដ គ្មានការសង្ស័យនៅក្នុងរឿងនោះ ខណៈដែលគេទាំងពីរបានធ្វើគួរហ្ពាន(តង្វាយ)ដើម្បីបញ្ជិតខ្លួនរបស់គេទាំងពីរទៅកាន់អល់ឡោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)ដែលហាពេលបានធ្វើ ដោយសារតែរូបគេស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច តែទ្រង់មិនទទួលយកការធ្វើគួរហ្ពាន(ដង្វាយ)របស់កពេលនោះទេ ដោយសារតែគេមិនមែនស្ថិតក្នុងចំណោមអ្នកដែលគោរពកោតខ្លាច។ ពេលនោះ កពេលមិនសុខចិត្តនឹងការ(ដែលអល់ឡោះ)ទទួលយកការធ្វើគួរហ្ពានរបស់ហាពេលដោយក្តីច្រណែនឈ្នានីស ហើយគេបាននិយាយថាៈ ខ្ញុំប្រាកដជានឹងសម្លាប់ឯង នែហាពេល! ពេលនោះ ហាពេលក៏បានតបវិញថាៈ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការធ្វើគួរហ្ពានតែពីអ្នកដែលគោរពកោតខ្លាចទ្រង់ដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់ប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់