សូរ៉ា 5 · ជូស 6
Al-Ma'idah · 5:26
قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةً ۛ يَتِيهُونَ فِي الْأَرْضِ ۚ فَلَا تَأْسَ عَلَى الْقَوْمِ الْفَاسِقِينَ
អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលតបទៅកាន់ព្យាការីរបស់ទ្រង់ គឺព្យាការីមូសាថាៈ ពិតប្រាកដណាស់ អល់ឡោះបានដាក់បម្រាមទៅលើអម្បូរអ៊ីស្រាអែលមិនឲ្យចូលទៅកាន់ទឹកដីដ៏ស្អាតស្អំនេះរយៈពេលសែសិបឆ្នាំ។ ក្នុងអំឡុងពេលនេះ ពួកគេនឹងវង្វងនៅលើវាលរហោស្ថានដោយដើរវិលវល់ គ្មានគោលដៅឡើយ។ ហេតុនេះ ឱមូសា! ចូរអ្នកកុំព្រួយបារម្ភចំពោះក្រុមមនុស្សដែលចាកចេញពីការគោរពប្រតិបត្តិចំពោះអល់ឡោះ។ ពិតប្រាកដណាស់ អ្វីដែលពួកគេទទួលរងអំពីទណ្ឌកម្មនោះ គឺដោយសារតែអំពើល្មើស និងអំពើបាបកម្មរបស់ពួកគេនេះឯង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល