សូរ៉ា 48 · ជូស 26

Al-Fath · 48:25

هُمُ الَّذِينَ كَفَرُوا وَصَدُّوكُمْ عَنِ الْمَسْجِدِ الْحَرَامِ وَالْهَدْيَ مَعْكُوفًا أَنْ يَبْلُغَ مَحِلَّهُ ۚ وَلَوْلَا رِجَالٌ مُؤْمِنُونَ وَنِسَاءٌ مُؤْمِنَاتٌ لَمْ تَعْلَمُوهُمْ أَنْ تَطَئُوهُمْ فَتُصِيبَكُمْ مِنْهُمْ مَعَرَّةٌ بِغَيْرِ عِلْمٍ ۖ لِيُدْخِلَ اللَّهُ فِي رَحْمَتِهِ مَنْ يَشَاءُ ۚ لَوْ تَزَيَّلُوا لَعَذَّبْنَا الَّذِينَ كَفَرُوا مِنْهُمْ عَذَابًا أَلِيمًا

ពួកគេ(ពួកមូស្ហរីគីន)ជាពួកដែលបានប្រឆាំង(នឹង អល់ឡោះ) និងបានរារាំងពួកអ្នកមិនឱ្យចូលទៅក្នុងម៉ាស្ជិទហារ៉ម និងបានហាមឃាត់មិនឱ្យមានការសមេ្លះសត្វ(គូរហ្ពាន)នៅកន្លែង របស់វា។ ហើយប្រសិនបើគ្មានបុរស និងស្ដ្រីដែលមានជំនឿដែល ពួកអ្នកមិនស្គាល់ពួកគេទេនោះ ពួកអ្នកអាចនឹងសម្លាប់ពួកគេ ជា ហេតុធ្វើឱ្យបាបកម្មធ្លាក់ទៅលើពួកអ្នកដោយមិនដឹងខ្លួនដោយសារ តែពួកគេ(ដូច្នោះហើយបានជាទ្រង់រារាំងពួកអ្នក)។ ដើម្បីអល់ឡោះ នឹងបញ្ចូលអ្នកណាដែលទ្រង់មានចេតនាទៅក្នុងក្ដីមេត្ដាករុណារបស់ ទ្រង់។ ប្រសិនបើពួកគេនៅឱ្យដាច់ពីគ្នា(រវាងអ្នកមានជំនឿ និងអ្នក គ្មានជំនឿ)នោះ យើងប្រាកដជានឹងធ្វើទារុណកម្មពួកដែលគ្មាន ជំនឿក្នុងចំណោមពួកគេនូវទារុណកម្មដ៏ឈឺចាប់។

តាហ្វសៀរ

ពួកគេ គឺជាពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយពួកគេបានរារាំងពួកអ្នកមិនឲ្យចូលម៉ាស្ជិតអាល់ហារ៉ម និងបានឃាត់ទុកសត្វជំនូនមិនឲ្យចូលតំបន់ហារ៉មដែលជាកន្លែងសម្លេះសត្វជំនូនទាំងនោះ។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿចំពោះអល់ឡោះប្រុសស្រីដែលពួកអ្នកមិនបានស្គាល់ពួកគេនោះ ពួកអ្នកនឹងសម្លាប់ពួកគេរួមជាមួយនឹងពួកប្រឆាំងជាមិនខាន ដែលជាហេតុធ្វើឲ្យពួកអ្នកត្រូវទទួលបាបកម្ម និងត្រូវបង់ផាកពិន័យ(លើការសម្លាប់ពួកគេ)ដោយពួកអ្នកមិនដឹងខ្លួន។ (ប្រសិនបើមិនដោយសារតែរឿងនេះទេនោះ) ប្រាកដជាទ្រង់នឹងអនុញ្ញាតឲ្យពួកអ្នករំដោះយកទឹកដីម៉ាក្កះនៅពេលនោះជាមិនខាន(ប៉ុន្តែ ទ្រង់មិនបានអនុញ្ញាតឡើយ) ដើម្បីទ្រង់នឹងបញ្ចូលទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនា ដូចជាបណ្តាអ្នកមានជំនឿនៅម៉ាក្កះជាដើម។ ប្រសិនបើអ្នកអាចបែងចែងពួកគ្មានជំនឿ និងបណ្តាអ្នកមានជំនឿនៅម៉ាក្កះនោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ នូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់