សូរ៉ា 48 · ជូស 26
Al-Fath · 48:24
وَهُوَ الَّذِي كَفَّ أَيْدِيَهُمْ عَنْكُمْ وَأَيْدِيَكُمْ عَنْهُمْ بِبَطْنِ مَكَّةَ مِنْ بَعْدِ أَنْ أَظْفَرَكُمْ عَلَيْهِمْ ۚ وَكَانَ اللَّهُ بِمَا تَعْمَلُونَ بَصِيرًا
ហើយទ្រង់ជាអ្នកដែលបានរារាំងពួកអ្នកពីដៃរបស់ពួកគេ (ពួកមូស្ហរីគីន) ហើយក៏ជាអ្នកដែលបានរារាំងពួកគេពីដៃរបស់ពួក អ្នកនៅចំកណ្ដាលក្រុងម៉ាក្កះក្រោយពេលដែលទ្រង់បានធ្វើឱ្យពួក អ្នកទទួលជ័យជំនះលើពួកគេវិញដែរ។ ហើយអល់ឡោះឃើញបំផុត នូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
តាហ្វសៀរ
ហើយទ្រង់គឺជាអ្នកដែលបានទប់ស្កាត់ពួកអ្នកអំពីដៃរបស់ពួកមុស្ហរីគីន នៅពេលដែលពួកគេមានគ្នាប្រមាណជាប៉ែតសិបនាក់ដែលជាបុរសបានមកដល់ ដោយពួកគេចង់ចាត់ការពួកអ្នកដោយប្រការអាក្រក់ណាមួយនៅឯតំបន់ អាល់ហ៊ូទៃពីយ៉ះ ហើយទ្រង់ក៏ជាអ្នកទប់ស្កាត់ពួកគេអំពីដៃពួកអ្នកវិញដែរ ដោយពួកអ្នកមិនបានប្រយុទ្ធនឹងពួកគេនោះទេ ហើយក៏មិនបានបង្កគ្រោះថ្នាក់អ្វីដល់ពួកគេនោះដែរ។ ក៏ប៉ុន្តែ ពួកអ្នកបានដោះលែងពួកគេ ក្រោយពីពួកអ្នកមានលទ្ធភាពអាចចាប់ពួកគេធ្វើជាចំណាប់ខ្មាំងហើយនោះ។ ហើយអល់ឡោះឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល