សូរ៉ា 48 · ជូស 26

Al-Fath · 48:16

قُلْ لِلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِنْ تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِنْ تَتَوَلَّوْا كَمَا تَوَلَّيْتُمْ مِنْ قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا

ចូរអ្នក(មូហាំំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវគេទៅ ចោលអំពីពួកអារ៉ាប់ជនបទថាៈ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅ (ច្បាំងជាមួយ)ក្រុមដែលមានកម្លាំងខ្លាំងក្លាដែលពួកអ្នកនឹងត្រូវ ច្បាំងជាមួយពួកគេ ឬពួកគេប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)។ ហើយប្រសិនបើពួកអ្នកគោរពតាម(បទបញ្ជារបស់អល់ឡោះ) គឺ អល់ឡោះនឹងផ្ដល់ឱ្យពួកអ្នកនូវផលបុណ្យយ៉ាងល្អប្រសើរ។ តែ ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកអ្នកបានប្រឆាំងពីមុនមកនោះ ទ្រង់នឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ដែលត្រូវបានគេទៅចោលក្នុងចំណោមពួកអារ៉ាប់ជនបទដោយពួកគេមិនបានរួមដំណើរជាមួយអ្នកទៅកាន់ក្រុងម៉ាក្កះ ជាការសាកល្បងចំពោះពួកគេថាៈ ពួកអ្នកនឹងត្រូវបានអំពាវនាវឲ្យទៅប្រយុទ្ធជាមួយក្រុមដែលមានកម្លាំងខ្លាំងក្លាក្នុងការធ្វើសង្គ្រាម ដោយពួកអ្នកត្រូវប្រយុទ្ធជាមួយពួកគេក្នុងមាគ៌ារបស់អល់ឡោះ ឬឲ្យពួកគេចូលសាសនាឥស្លាមដោយពុំបាច់ប្រយុទ្ធ(នឹងពួកគេ)។ ប្រសិនបើពួកអ្នកប្រតិបត្តិតាមអល់ឡោះដោយចេញទៅប្រយុទ្ធតាមការអំពាវានាវរបស់ទ្រង់នោះ ទ្រង់នឹងប្រទាននូវការតបស្នងដ៏ល្អប្រសើរដល់ពួកអ្នក នោះគឺឋានសួគ៌។ ក៏ប៉ុន្តែ ប្រសិនបើពួកអ្នកបែរចេញពីការគោរពប្រតិបត្តិចំពោះទ្រង់(ដូចដែលពួកអ្នកធ្លាប់បានគេចវេសពីការរួមដំណើរទៅកាន់ក្រុងម៉ាក្កះជាមួយអ្នកនាំសារមូហាំម៉ាត់)នោះ ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់