សូរ៉ា 48 · ជូស 26
Al-Fath · 48:15
سَيَقُولُ الْمُخَلَّفُونَ إِذَا انْطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَنْ يُبَدِّلُوا كَلَامَ اللَّهِ ۚ قُلْ لَنْ تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِنْ قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
តាហ្វសៀរ
ពួកដែលត្រូវគេទៅចោល(មិនបានរួមដំណើរជាមួយអ្នកនាំសារ)នោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅកាន់ទ្រព្យជ័យភណ្ឌដែលទទួលបានពីសមរភូមិខ័យពើរដើម្បីយកវា ដែលអល់ឡោះទ្រង់បានសន្យាចំពោះពួកអ្នកក្រោយពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះនោះ ពួកគេនឹងនិយាយថាៈ សូមទុកឲ្យពួកយើងចេញ(ដំណើរ)ទៅជាមួយពួកអ្នកផងដើម្បីទទួលបានចំណែកខ្លះអំពីជ័យភណ្ឌនោះ។ ការដែលពួកដែលគេទៅចោលទាំងនោះស្នើសុំបែបនេះ គឺពួកគេចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះដែលទ្រង់បានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿបន្ទាប់ពីកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះ ដែលថាទ្រង់នឹងប្រទានជ័យភណ្ឌដែលបានមកពីសមរភូមិខ័យពើរនោះឲ្យទៅអ្នកមានជំនឿ(ដែលបានរួមដំណើរជាមួយអ្នកនាំសារ)តែមួយគត់។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេចុះថាៈ ពួកអ្នកមិនអាចទៅទទួលទ្រព្យជ័យភណ្ឌនោះជាមួយពួកយើងបានឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកយើងហើយថា ពិតប្រាកដណាស់ ទ្រព្យជ័យភណ្ឌដែលបានពីសង្គ្រាមខ័យពើរនោះ គឺសម្រាប់តែអ្នកណាដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអាល់ហ៊ូទៃពីយ៉ះប៉ុណ្ណោះ។ ពេលនោះ ពួកគេនឹងនិយាយថាៈ ការដែលពួកអ្នកហាមឃាត់ពួកយើងមិនឲ្យទៅទទួលជ័យភណ្ឌដែលបានពីសមរភូមិខ័យពើរជាមួយពួកអ្នកនោះ មិនមែនជាបទបញ្ជាពីអល់ឡោះជាម្ចាស់នោះឡើយ ផ្ទុយទៅវិញ គឺដោយសារតែពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ក៏ប៉ុន្តែ រឿងនោះមិនដូចអ្វីដែលពួកទាំងនោះបានអះអាងឡើយ។ ផ្ទុយទៅវិញ ពួកគេមិនយល់ពីបទបញ្ជាទាំងឡាយរបស់អល់ឡោះ និងបម្រាមទាំងឡាយរបស់ទ្រង់នោះឡើយ លើកលែងតែបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុដូច្នោះហើយទើបពួកគេធ្លាក់ចូលក្នុងការប្រព្រឹត្តល្មើសចំពោះទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល