សូរ៉ា 48 · ជូស 26

Al-Fath · 48:11

سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِمْ مَا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَنْ يَمْلِكُ لَكُمْ مِنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا

ពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ពួកដែលត្រូវបានគេទៅចោលក្នុងចំណោមពួកអារ៉ាប់ជនបទដោយពួកគេមិនបានរួមដំណើរជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ទីក្រុងម៉ាក្កះនោះ ប្រសិនបើអ្នកស្តីបន្ទោសពួកគេ នោះពួកគេនឹងនិយាយទៅកាន់អ្នកថាៈ ការមើលថែទ្រព្យសម្បត្តិនិងកូនចៅរបស់ពួកយើងបានរំខានពួកយើងមិនឲ្យ(ពួកយើងអាច)រួមដំណើរជាមួយអ្នកបាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះឲ្យពួកយើងចំពោះបាបកម្មទាំងឡាយរបស់ពួកយើងផង។ ការដែលពួកគេសុំឲ្យព្យាការីមូហាំម៉ាត់សុំការអភ័យទោសពីអល់ឡោះជាម្ចាស់ឲ្យពួកគេនោះ គឺពួកគេគ្រាន់តែនិយាយនឹងអណ្តាតរបស់ពួកគេនូវអ្វីដែលគ្មាននៅក្នុងដួងចិត្តរបស់ពួកគេប៉ុណ្ណោះ ពីព្រោះពួកគេមិនបានសារភាពកំហុស(ចំពោះអល់ឡោះ)ពីបាបកម្មរបស់ពួកគេឡើយ។ ចូរអ្នកពោលទៅកាន់ពួកគេចុះថាៈ គ្មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឲ្យពួកអ្នកឡើយ ប្រសិនបើអល់ឡោះមានចេតនាឲ្យពួកអ្នកបានល្អ ឬមានចេតនាចង់ឲ្យពួកអ្នកបានអាក្រក់នោះ។ ផ្ទុយទៅវិញ អល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត ដោយគ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ទោះបីពួកអ្នកខំលាក់បាំងវាយ៉ាងណាក៏ដោយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់