សូរ៉ា 48 · ជូស 26
Al-Fath · 48:10
إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَنْ نَكَثَ فَإِنَّمَا يَنْكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا
ពិតប្រាកដណាស់ បណ្ដាអ្នកដែលធ្វើកិច្ចព្រមព្រៀង(នៅ ថ្ងៃអាល់ហូទៃពីយ៉ះ)ជាមួយអ្នក(មូហាំម៉ាត់) តាមពិតគឺពួកគេធ្វើ កិច្ចព្រមព្រៀងជាមួយនឹងអល់ឡោះ។ ដៃរបស់អល់ឡោះគ្រប ដណ្ដប់លើដៃរបស់ពួកគេ។ ដូចេ្នះ អ្នកណាហើយក្បត់នូវកិច្ចព្រម ព្រៀងនោះ គឺពិតប្រាកដណាស់ គេក្បត់ចំពោះខ្លួនឯង។ ហើយអ្នក ណាដែលបំពេញនូវអ្វីដែលបានសន្យាចំពោះអល់ឡោះនោះ គឺទ្រង់ នឹងប្រទានឱ្យគេនូវផលបុណ្យយ៉ាងធំធេង។
តាហ្វសៀរ
ពិតប្រាកដណាស់ បណ្តាអ្នកដែលបានធ្វើសច្ចាប្រណិធានជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវសច្ចាប្រណិធាន “ពៃអះអាល់រិទវ៉ាន” លើការប្រយុទ្ធជាមួយនឹងពួកមុស្ហរីគីននៃទីក្រុងម៉ាក្កះនោះ តាមពិតពួកគេបានធ្វើសច្ចាប្រណិធានជាមួយនឹងអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់ជាអ្នកដែលបង្គាប់ប្រើពួកគេឲ្យប្រយុទ្ធនឹងពួកមុស្ហរីគីន ហើយទ្រង់ជាអ្នកដែលតបស្នងដល់ពួកគេ។ ដៃរបស់អល់ឡោះនៅពីលើដៃរបស់ពួកគេនៅពេល(ពួកគេ)ធ្វើសច្ចាប្រណិធាននោះ ហើយទ្រង់ជាអ្នកដែលឃើញបំផុតចំពោះពួកគេដោយគ្មានអ្វីមួយអំពីពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។ ដូច្នេះ ជនណាហើយដែលបានក្បត់ចំពោះការសច្ចាប្រណិធានរបស់គេ និងមិនបានបំពេញនូវការសន្យារបស់ពួកគេដែលបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់ទេនោះ តាមពិត គ្រោះថ្នាក់នៃការក្បត់ចំពោះការសច្ចាប្រណិធាន និងការក្បត់កិច្ចសន្យារបស់គេនោះ គឺវិលត្រឡប់ទៅរកគេវិញប៉ុណ្ណោះ ពីព្រោះរឿងនោះមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ។ ហើយជនណាដែលបានបំពេញតាមអ្វីដែលគេបានសន្យានឹងអល់ឡោះលើការជួយសាសនារបស់ទ្រង់នោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រទានឲ្យគេនូវការតបស្នងដ៏ធំធេង នោះគឺឋានសួគ៌។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល