សូរ៉ា 47 · ជូស 26
Muhammad · 47:3
ذَٰلِكَ بِأَنَّ الَّذِينَ كَفَرُوا اتَّبَعُوا الْبَاطِلَ وَأَنَّ الَّذِينَ آمَنُوا اتَّبَعُوا الْحَقَّ مِنْ رَبِّهِمْ ۚ كَذَٰلِكَ يَضْرِبُ اللَّهُ لِلنَّاسِ أَمْثَالَهُمْ
នោះគឺដោយសារតែពួកដែលប្រឆាំងបានធ្វើតាមប្រការ ដែលមិនត្រឹមត្រូវ។ តែពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ បានធ្វើតាមប្រការដែលត្រឹមត្រូវដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នោះដែរ អល់ឡោះលើកយកពួកគេមកធ្វើជាឧទាហរណ៍សម្រាប់ មនុស្សលោក។
តាហ្វសៀរ
ការតបស្នងសម្រាប់ក្រុមទាំងពីរ(ក្រុមដែលគ្មានជំនឿនិងក្រុមអ្នកដែលមានជំនឿ)ដែលបានលើកឡើងនោះ គឺដោយសារតែពួកដែលគ្មានជំនឿនឹងអល់ឡោះនោះ ពួកគេបានដើរតាមប្រការដែលមិនត្រឹមត្រូវ។ ចំណែកឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់វិញនោះ ពួកគេបានដើរតាមការពិត(ប្រការដែលត្រឹមត្រូវ)ដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នេះ ការតបស្នងដល់ក្រុមទាំងពីរនេះមានភាពខុសគ្នា ក៏ព្រោះតែការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរនេះមានភាពខុសគ្នាដែរ។ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវការវិនិច្ឆ័យរបស់ទ្រង់ចំពោះក្រុមទាំងពីរ គឺក្រុមអ្នកមានជំនឿនិងក្រុមគ្មានជំនឿដែរ អល់ឡោះទ្រង់បានលើកយកពួកគេធ្វើជាឧទាហរណ៍សម្រាប់មនុស្សលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល