សូរ៉ា 47 · ជូស 26
Muhammad · 47:2
وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَآمَنُوا بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ الْحَقُّ مِنْ رَبِّهِمْ ۙ كَفَّرَ عَنْهُمْ سَيِّئَاتِهِمْ وَأَصْلَحَ بَالَهُمْ
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។
តាហ្វសៀរ
ហើយបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ហើយមានជំនឿចំពោះអ្វីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសាររបស់ទ្រង់ ព្យាការីមូហាំម៉ាត់ ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ ដោយទ្រង់មិនយកទោសពៃរ៍ពីពួកគេឡើយ ហើយទ្រង់នឹងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ ទាំងកិច្ចការលោកិយ និងកិច្ចការបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល