សូរ៉ា 47 · ជូស 26

Muhammad · 47:26

ذَٰلِكَ بِأَنَّهُمْ قَالُوا لِلَّذِينَ كَرِهُوا مَا نَزَّلَ اللَّهُ سَنُطِيعُكُمْ فِي بَعْضِ الْأَمْرِ ۖ وَاللَّهُ يَعْلَمُ إِسْرَارَهُمْ

នោះគឺដោយសារតែពួកគេ(ពួកពុតត្បុត)បាននិយាយ ទៅកាន់ពួក(យ៉ាហ៊ូទី)ដែលបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះបាន បញ្ចុះ(ឱ្យមូហាំម៉ាត់)ថាៈ ពួកយើងនឹងប្រតិបត្ដិតាមពួកអ្នកនូវ កិច្ចការមួយចំនួនប៉ុណ្ណោះ។ ហើយអល់ឡោះដឹងនូវអាថ៌កំបាំង ទាំងឡាយរបស់ពួកគេ។

តាហ្វសៀរ

ភាពវង្វេងដែលបានកើតឡើងចំពោះពួកគេនោះ គឺដោយសារតែពួកគេបាននិយាយដោយស្ងាត់ៗទៅកាន់ពួកមុស្ហរីគីនដែលស្អប់ខ្ពើមចំពោះវ៉ាហ៊ីដែលអល់ឡោះទ្រង់បានបញ្ចុះទៅលើអ្នកនាំសារថាៈ ពួកយើងនឹងធ្វើតាមពួកអ្នកក្នុងរឿងមួយចំនួន ដូចជាការរារាំង(មនុស្សលោក)ពីការប្រយុទ្ធជាដើម។ ហើយអល់ឡោះទ្រង់ដឹងនូវអ្វីដែលពួកគេលាតត្រដាង និងអ្វីដែលពួកគេលាក់បាំងវា។ គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ ដូចនេះ ទ្រង់នឹងបង្ហាញឲ្យអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)បានដឹងនូវអ្វីដែលទ្រង់មានចេតនាចង់ឲ្យគាត់ដឹង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់