សូរ៉ា 47 · ជូស 26
Muhammad · 47:25
إِنَّ الَّذِينَ ارْتَدُّوا عَلَىٰ أَدْبَارِهِمْ مِنْ بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَى ۙ الشَّيْطَانُ سَوَّلَ لَهُمْ وَأَمْلَىٰ لَهُمْ
ពិតប្រាកដណាស់ ពួកដែលបានបែរខ្នងរបស់ពួកគេ(ចេញ ពីសាសនាអ៊ីស្លាម)បន្ទាប់ពីការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ចំពោះពួកគេហើយនោះ គឺស្ហៃតនបានលំអ(បាបកម្ម)សម្រាប់ពួក គេ ហើយវាបានពន្យារនូវក្ដីស្រមើស្រមៃរបស់ពួកគេ។
តាហ្វសៀរ
ពិតប្រាកដណាស់ ពួកដែលត្រឡប់(ចាកចេញ)ពីភាពមានជំនឿទៅរកភាពគ្មានជំនឿនិងភាពពុតត្បុត ក្រោយពីភស្តុតាងបានបង្ហាញទៅលើពួកគេ និងសច្ចភាពនៃព្យាការីមូហាំម៉ាត់ក៏បានបញ្ជាក់ច្បាស់ដល់ពួកគេហើយនោះ គឺស្ហៃតនជាអ្នកដែលបានតុបតែងលម្អដល់ពួកគេនូវការប្រឆាំងនិងភាពពុតត្បុតនេះ និងបានធ្វើឲ្យវាមានភាពងាយស្រួលសម្រាប់ពួកគេ ហើយបានឲ្យពួកគេមានក្តីស្រមើលស្រមៃដ៏វែងឆ្ងាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល